កំពូលតារាចម្រៀងអ្នកនាងឱក សុគន្ធកញ្ញា បានទម្លាយការពិតចំពោះបុគ្គលតែម្នាក់គត់ អាចឱ្យនាងស្លូត ឬ កាចបាន

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា រយៈពេលអស់ជាច្រើនឆ្នាំមកហើយ ដែលមហាជនបានចាត់ទុកតារាចម្រៀង ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងកំពូលមួយរូបមិនដែលរងនៅរឿងរឿងអាស្រូវណាមួយ ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាងម្តងណាឡើយ ។

ម្យ៉ាងវិញទៀត ទោះបីជាពេលខ្លះតារារូបនេះត្រូវបានរឿងរ៉ាវខាងក្រៅជាច្រើនបានប៉ះទង្គិចដល់រូបនាងយ៉ាងណាក៏ដោយ ក៏នាងតែងតែញញឹម និង តស៊ូទៅមុខជានិច្ចផងដែរ ។ដោយឡែក ថ្មីៗនេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះសារមួយធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងយ៉ាងខ្លាំងដោយនាងបានលើកឡើងថា ៖

«សម្រាប់នាង មានតែបុគ្គលតែម្នាក់ប៉ុណ្ណោះដែលអាចធ្វើឲ្យនាងស្លូត ឬ កាចបាន» ។ ពាក្យមួយឃ្លានេះ បានធ្វើឲ្យអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមមានចម្ងល់ថា «តើបុគ្គលនោះជានរណា?»។

យ៉ាងណាមិញ តាមពិតទៅ Idol រូបនេះ គ្រាន់តែចង់លេងសើច សាកចិត្តអ្នកគាំទ្រតែប៉ុណ្ណោះទេ ក៏ព្រោះតែន័យពិតនោះ ឱក សុគន្ធកញ្ញា ចង់សម្តៅថា «សម្រាប់ខ្ញុំកាចឬក៏ស្លូត គឺទៅតាមពេលវេលាកាលៈទេសៈទេ ហើយបើចង់កាចផាត់ឲ្យកាច ចង់ស្លូតផាត់ឲ្យស្លូត មិនពិបាកទេបងប្អូនគ្រាន់តែទាក់ទងទៅជាងផាត់មុខ»៕ប្រភព៖pop

Leave a Reply