មិនធម្មតា! កូនស្រីតារាសម្តែង គង់ ច័ន្ទស្រីមុំ លេងស្ទីលម៉ូឌែលយ៉ាងស្រស់ស្អាតគួរអោយស្រលាញ់ណាស់ មិនអោយចាញ់ម៉ាក់ៗឡើយ

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនប្រហែលជាធ្លាប់ឃើញការតុបតែងខ្លួនរបស់តារាសម្តែង គង់ ច័ន្ទស្រីមុំ ជាប្រចាំរួចមកហើយ មិនថាតែការតុបតែងខ្លួនក្នុងកម្មវិធីសិល្បៈ ឬ ការរស់នៅប្រចាំថ្ងៃនោះគឺតារារូបនេះ បានជាប់ឈ្មោះជាតារាស៊ីវីល័យ និង ទាន់សម័យក្នុងការរៀបចំតុបតែងខ្លួនសម្លៀកបំពាក់ ទោះបីជានាងជាអ្នកម្តាយរបស់កូនស្រីមួយរួចទៅហើយ ។

ដោយឡែក បើតាមការបង្ហោះនូវរូបភាពជាប្រចាំនៅក្នុងគណនី fb របស់តារាសម្តែងរូបនេះ មិនត្រឹមតែធ្វើឲ្យមហាជន និង អ្នកគាំទ្រសរសើរពីនាងតែម្នាក់ឯងនោះទេ សូម្បីតែកូនស្រីដ៏ស្រស់ស្អាតរបស់ គង់ ច័ន្ទស្រីមុំ ដែលមានអាយុមិនទាន់បាន ២ ឆ្នាំផងក៏ស៊ីវីល័យមិនចាញ់អ្នកម៉ាក់រូបនេះដែរ នេះក៏ព្រោះតែការពូកែតុបតែងខ្លួនរបស់អ្នកម៉ាក់វ័យក្មេងរូបនោះឯង ។

ជាក់ស្តែង រូបភាពជាច្រើនសន្លឹករបស់កូនស្រីរបស់ គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហា ដែលតែងតែបង្ហោះនៅគណនីរបស់អូនតូច គឹម សិរីមរកត ហៅម៉ូម៉ូ គឺមានអ្នកចូល like និង follow រាប់ម៉ឺននាក់ មិនចាញ់ម៉ាក់ៗនោះឡើយ ព្រោះអូនតូច ម៉ូម៉ូ ពូកែលេងស្ទាយ និង ទឹកមុខគួរឲ្យស្រឡាញ់គ្រប់ប៉ុស្តិ៍ ។ តោះទៅមើលរូបអូន ម៉ូម៉ូ លេងស្ទីលឈ្នះម៉ាក់ៗ គង់ ច័ន្ទស្រីមុំ ដែរអត់?។ ប្រភព៖pop

Leave a Reply