កូរ៉ូណាអែបកៀន! ភរិយា លោកព្រាប សុវត្ថិ សាងភាពផ្អែមល្ហែមជាមួយស្វាមី ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា…

ភ្នំពេញ៖ មហាជនទូទាំងប្រទេសប្រាកដជាបានស្គាល់ កំពូលតារាចម្រៀងសំលេងខ្ពស់ ប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយបទចម្រៀងជាច្រើន មិនថាបទបែបមនោសញ្ចេតនា ឬ ញាក់ គឺលោកអាចច្រើនបានទាំងអស់ ដើម្បីបម្រើអារម្មណ៍របស់បងប្អូន។


តារាចម្រៀងរូបនេះ មិនត្រឹមតែមានសំលេងដ៏ពិរោះរណ្តំនោះទេ ជីវិតជាប្តីប្រពន្ធរបស់លោក ត្រូវមហាជន ជាច្រើនលួចសរសើរមិនដាច់ពីមាត់ ថាជាគ្រួសារគំរូ ព្រោះថាលោកនិងភរិយាតែងតែបង្ហោះរូបភាពស្វីតៗ ជាមួយកូនៗក៏ដូចគ្នា និយាយឲ្យចំគឺលោកផ្តល់ភាពសំខាន់ទៅលើគ្រួសាររបស់លោកផ្ទាល់តែម្តង។


ដោយឡែកកាលពីថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២០ ភរិយារបស់លោកបានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែម លើបណ្តាញសង្គមហ្វេសប៊ុក ដែលជាហេតុធ្វើឲ្យមហាជន ពិតជាមានការចាប់អារម្មណ៍ និងលួចសរសើរ ជាខ្លាំង ព្រោះថា លោកទាំងពីរពិតជាមានភាពផ្អែមល្ហែម និងផ្តល់ភាពកក់ក្តៅដល់គ្នាទៅវិញទៅមក ។ អ្នកគាំទ្រជាច្រើន​បង្ហាញការពេញចិត្ត និងគាំទ្រ​ព្រមជាមួយពាក្យថា ផ្អែមល្ហែមណាស់ Idol៕

Leave a Reply