សព្វាវុធចម្បាំង ឥណ្ឌាតិចជាងចិនខ្លះ តែលេងគ្នាបាន, រីឯចំនួនទ័ពសកម្មវិញឥណ្ឌាចាញ់ដាច់ហៅលែងលឺ ដោយចិនមានរហួតដល់…(មានវីដេអូ)

(អន្តរជាតិ)៖ បើនិយាយពីចំនួនកម្លាំងកងទ័ពគ្មានប្រទេសណាមួយអាចខិតកៀកនឹងមហាយក្សចិនបានឡើយ។ បើយោងតាមវិបសាយយោធា Global Fire Power បានឲ្យដឹងថា ចំនួនកងទ័ពសកម្មរបស់ប្រទេសចិនមានចំនួនប្រមាណជា២,១៨លាននាក់ ដោយគិតត្រឹមឆ្នាំ២០១៩ ហើយការចំណាយថវិកាលើយោធាវិញមានចំនួនមិនតិចជាង១៧៧ពាន់លានដុល្លារឡើយ។ ចំណាត់ថ្នាក់បណ្ដាប្រទេសផ្សេងៗ ដែលមានចំនួនកងទ័ពសកម្មច្រើនជាងគេ មានដូចខាងក្រោម (គិតត្រឹមឆ្នាំ២០១៩)៖

១. ចិន- កងទ័ពសកម្ម២,១៨លាននាក់/២. ឥណ្ឌា – កងទ័ពសកម្ម១,៣៦លាននាក់/៣. សហរដ្ឋអាមេរិក – កង ទ័ពសកម្ម១,២១លាននាក់/៤. កូរ៉េខាងជើង – កងទ័ពសកម្ម១,២លាននាក់/៥. រុស្ស៊ី -កងទ័ពសកម្ម១,០១ លាននាក់/៦. ប៉ាគីស្ថាន – កងទ័ពសកម្ម៦៥ម៉ឺននាក់/៧. កូរ៉េខាងត្បូង -កងទ័ពសកម្ម៦២ម៉ឺននាក់/៨. អ៊ីរ៉ង់ – កងទ័ពសកម្ម៥២ម៉ឺននាក់។ (វីដេអូជក់ចិត្តនៅក្រោម)

យ៉ាងណាមិញ ប្រទេសចិនឈរនៅលំដាប់ទី៣លើកម្លាំងយន្តហោះ។ ដោយមានយន្តហោះចំនួន៣.២១០គ្រឿងបើប្រៀបធៀបទៅនឹងប្រទេសឥណ្ឌា ដែលឈរនៅលំដាប់ទី៤ ជាមួយនឹងយន្តហោះចំនួន២.១២៣គ្រឿង។ អ្វីដែលសំខាន់បំផុតនោះ គឺចិនមានចំនួនយន្តហោះប្រយុទ្ធ និងស្ទាក់ចាប់ពីរដងច្រើនជាងឥណ្ឌា។ អាកាសយានដ្ឋានមានសេវាកម្មចំនួន៥០៧ បើប្រៀបធៀបទៅនឹងអាកាសយានដ្ឋានចំនួន៣៤៦នៅក្នុងប្រទេសឥណ្ឌា។

កម្លាំងរថក្រោះរបស់ប្រទេសចិនមានចំនួន៣.២០០គ្រឿង បើប្រៀបធៀបទៅនឹងរថក្រោះរបស់ឥណ្ឌាដែលមានចំនួន ៤.២០០ នេះបើយោងតាមកម្លាំងសកល។ ប៉ុន្តែរថពាសដែករបស់ប្រទេសចិនគឺមានចំនួនច្រើនណាស់ដែលមានចំនួន៣៣.០០០គ្រឿង ហើយប្រទេសឥណ្ឌាមានចំនួន៨៦០០គ្រឿង។ ប្រទេសឥណ្ឌាបាននិងកំពុងធ្វើការសាកល្បងមីស៊ីលផ្លោងប្រភេទPrithvi-1 ដែលមានចម្ងាយ១៥០គីឡូម៉ែត្រ និងPrithvi-2 មានចម្ងាយ២៥០គីឡូម៉ែត្រ ចំណែកចិនមានមីស៊ីលផ្លោងជាច្រើន រាប់ចាប់ពីមីស៊ីលរយៈចម្ងាយខ្លី ដល់មីស៊ីលផ្លោងអន្តរទ្វីប (ICBMs)៕ ប្រភពអត្ថបទៈ My Bozz


អំណាចយោធាឥណ្ឌា

អំណាចយោធាចិន

Leave a Reply