ទីបំផុត ស៊ន សៀវម៉ី បង្ហោះរូបស្វីតៗ ជាមួយគូដណ្ដឹង ខណៈមិនសូវទម្លាយច្រើន

ខេត្តព្រះសីហនុ៖ កញ្ញា ស៊ន សៀវម៉ី ត្រូវបានមហាជនជាច្រើនស្គាល់នាង តាមរយៈការចូលរួចប្រកួត ផ្នែកកីឡាតៃក្វាន់ដូរ ដែលនាងតែងតែធ្វើឲ្យមហាជនជាច្រើនមានមោទនភាពចំពោះនាង។ ដោយសារ នាងតែងតែយកមេដៃមាសមកជូនជាតិជានិច្ច ដែលនេះ ក៏ជាការខំប្រឹងប្រែងរបស់នាងផងដែរ។

ជាការពិត ថ្មីៗនេះ កញ្ញា ស៊ន សៀវម៉ី បានសម្រេចចិត្តភ្ឃាប់ពាក្យជាមួយបុរសសង្ហាម្នាក់ ដែលគូដណ្ដឹងរបស់នាងមានឈ្មោះថា កែវ ដេវិត ហៅក្រៅថា អាស្វា ជាជាងថតរូបដ៏ល្បីម្នាក់ផងដែរ។ បន្ទាប់ពីភ្ជាប់ពាក្យរួចមក ស៊ន សៀវម៉ី មិនខ្លាចកាន់តែបង្ហាញពីទំនាក់ទំនងស្នេហា យ៉ាងស្អិតរមួតទៅកាន់ហ្វេនៗនោះទេ។

ជាក់ស្ដែង ថ្មីៗនេះ កញ្ញា ស៊ន សៀវម៉ី បានដឹងដៃគូដណ្ដឹងទៅកម្សាន្តនៅសមុទ្រ ហើយមុននេះ នាងបានបង្ហោះរូបយ៉ាងស្រស់ស្អាតមួយសន្លឹក បង្ហាញពីចំណងស្នេហារវាងនាង ជាមួយគូដណ្ដឹងយ៉ាងរ៉ូមែទិក។ បើទោះបី អ្នកទាំងពីរ មិនសូវបង្ហោះរូបបែបស្វីតៗ តែកីឡាការិនីតៃក្វាន់ដូស្រីរូបនេះ តែងតែធ្វើឲ្យហ្វេនៗច្រណែននឹងនាងជានិច្ច៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply