ភ្ញាក់ផ្អើល! លើកទី១ហើយលោក ខេមរះ សេរីមន្ត ឡើងដល់ភ្នំខ្នងផ្សារចុងក្រោយត្រូវព្រះសង្ឃមួយអង្គដាក់មួយឃ្លាអោយថា

កំពង់ស្ពឺ៖ភ្នំខ្នងផ្សារ ជាតំបន់ «ឋានសួគ៌ធម្មជាតិមួយ» កប់ក្នុងព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពុង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារ ជាទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។


ថ្ងៃនេះតារាចម្រៀងល្បីមានឈ្មោះ បោះសម្លេងនៅក្នុងប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្តបានឆ្លៀតពេលវេលាដ៏ មមាញឺកនៅក្នុងវិស័យសិល្បៈ មកលំហែកាយនៅលើរមនីយដ្ឋានភ្នំខ្នងផ្សារយ៉ាងរំភើយផងដែរ។


ដោយឡែកបើតាមការបង្ហោះសាររបស់គណនី ចៅអធិការ វត្តនទីទក្សិណ ហៅអង្គព្នាត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានភ្ជាប់ជាមួយនឹងរូបថតបីសន្លឹក ដែលព្រះតេជគុណបានថត ជាមួយតារាចម្រៀងប្រុសម្នាក់នេះដោយបានរៀបរាប់ថា៖ បង ខេមរៈ សិរីមន្ដ ថ្ងៃនេះឡើងមកភ្នំខ្នងផ្សារ តារាគំរូល្អ។


ក្រោយពីបានឃើញរូបថតប៉ុន្មានសន្លឹកដូច្នេះ អ្នកគាំទ្ររបស់លោក ខេមរៈ សិរីមន្ត ក៏បានសម្តែងពេញចិត្ តនឹងគាំទ្រទង្វើនៃ ការសំពះគោរពឱនលំទោនរបស់តារាប្រុសរូបនេះយ៉ាងខ្លាំង ទៅព្រះចៅអធិការ ដែលជាសាសនិកជនមួយអង្គផងដែរ៕ សូមទស្សនារូបភាពខាងក្រោម ដើម្បីជ្រាបច្បាស់៖

Leave a Reply