ឡូយណាស់ មួយគូទៀតហើយ ភ្ជាប់ពាក្យតាម VIDEO CALL ខាងស្រីនៅខ្មែរ ចំណែកកូនប្រុសនៅប្រទេស

ភ្នំពេញ ៖ ពិធីរៀបអាពាហ៍ពិពាហ៍ គឺជារឿងចាំបាច់ខ្លាំងណាស់សម្រាប់គូស្នហេ៍មិនថានៅតែក្នុងប្រទេសកម្ពុជាគឺនៅទូទាំងពិភពលោក ហើយការស្វែងរកគូស្រករនៅក្នុងសម័យនេះគឺពិតជាមានសេរីភាពពេញលេញសម្រាប់គូស្នេហ៍ជំនាន់ថ្មី ព្រោះមិនមានការបង្ខិតបង្ខំពីសំណាក់គ្រួសារនិងអាចជ្រើសរើសយកមនុស្សដែលយើងស្រលាញ់បានថែមទៀតផង ។

ដោយឡែកនៅកាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាមានការចែករំលែកជាច្រើនអំពីការប្រារព្ធពិធីភ្ជាប់ពាក្យរបស់គូស្នេហ៍មួយគូតាមរយ: «​ ការខលវិដេអូតាមឆាត » ព្រោះតែខាងប្រុសមិនមានវត្តមាននៅក្នុងកម្មវិធីភ្ជាប់ពាក្យដោយសារតែនៅឆ្ងាយគឺធ្វើការនៅប្រទេស កូរ៉េ តែទោះជាយ៉ាងវាមិនថ្វីទេសំខាន់ឲ្យតែចាស់ទំុទាំងសងខាងដឹងលឺនិងកូនៗយល់ចិត្តគ្នាស្រលាញ់គ្នាទៅបានហើយ ។


ជាមួយគ្នានេះដែរបើយោងទៅតាមគណនីហ្វេសប៊ុករបស់កូនកំលោះខាងប្រុសបានបង្ហោះរៀបរាប់យ៉ាងដូច្នេះថា ៖ « កូនសូមអរគុណសំរាប់ថ្ងៃនេះពុកម៉ែដែលបំពេញបំណងកូនហើយអរគុណអ៊ុំពូមីងណាស់ ហើយក៏អរគុណអូនណាស់ដែលព្រមធ្វើជាកូនក្រមុំរបស់បង អរគុណៗណាស់មិនដឹងនិយាយអីទៀតទេមានតែពាក្យថាអរគុណ » ៕

Leave a Reply