កក់ក្តៅដល់ហើយ ឱក សុគន្ធកញ្ញា បង្ហាញវិដេអូដំណើរកម្សាន្តមួយ ជាលក្ខណៈគ្រួសារ មើលទៅពិតជាសប្បាយខ្លាំងណាស់ ហើយនាងបានទៅដល់ខេត្ត (មានវិដេអូ)

ភ្នំពេញ ៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយ លោក អ៊ឹង សុខលី រួចអ្នកនាង ឱក សុគន្ធកញ្ញា ហាក់មានជីវិតស្រស់បំព្រងជាងមុន ឃើញថានាងមានសេចក្តីសុខយ៉ាងខ្លាំងជាមួយនិងគ្រួសាររបស់នាង ហើយអ្វីដែលកាន់តែពិសេសនោះគឺនាងមាន ឆលី ជាកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់នៅក្បែរនាងទៀត ពិតជាកក់ក្តៅជំនួសនាងខ្លាំងណាស់ ។


ចំណែកកាលពីចុងខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ មានដំណើរកម្សាន្តមួយ ជាលក្ខណៈគ្រួសារ មើលទៅពិតជាសប្បាយរីករាយជាខ្លាំង ហើយនាងនិងក្រុមគ្រួសារបានធ្វើដំណើរទៅកាន់ ទឹកដីអង្គរ ខេត្តសៀមរាប ដែលជាខេត្តមួយដែលមានទេសភាពស្រស់បំព្រង គយគន់មិនចេះជិនណាយរបស់ខ្មែរ ។


យ៉ាងណាមិញនាថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២០ តារាចម្រៀង ឱក សុគន្ធកញ្ញា ទើបបានបញ្ចេញវីដេអូ នៃសកម្មភាពដំណើរកម្សាន្តមួយនេះ ព្រមទាំងបានភ្ជាប់មកជាមួយនិងសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ដំណើរកម្សាន្តបែបគ្រួសារ របស់ ឆលី Daddy​ ភ័យមិនស្ទើរ ចង់ដឹងថា Daddy របស់ ឆលី ភ័យអ្វី ចូលមើលទាំងអស់គ្នា” ៕ ចង់ជ្រាប់កាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply