ញាក់សាច់!! វៀតណាមមានរថក្រោះច្រើនជាងហ្វីលីពីន៣៧០ដង, ជាមហាអំណាចយោធាលេខ២នៅអាស៊ាន…ចឹងតើ ស៊ីជិនពីងពុំហ៊ានប៉ះ(មានវីដេអូ)

(អន្តរជាតិ)៖ បើយោងតាមវិបសាយអាមេរិកមួយឈ្មោះ Global Firepower បានឲ្យដឹងថា វៀតណាមស្ថិតនៅ លេខរៀងទី១០ ជាប្រទេស ដែលមានចំនួនរថក្រោះច្រើនជាងគេបង្អស់នៅលើពិភពលោក។ សម្រាប់ឆ្នាំ ២០២០ វៀតណាមមានរថក្រោះ សរុបចំនួន២៦១៥គ្រឿង ដូចជាប្រភេទ T-90S/SK, T-62, T-54/55, Type-59, T-34 និង PT-76 ជាដើម។

ដោយឡែក បណ្ដាប្រទេស ដែលឈរនៅលើវៀតណាម មានដូចជា៖១. រុស្ស៊ី (ចំនួន រថក្រោះ ១២៩៥០ គ្រឿង)២. សហរដ្ឋ អាមេរិក (៦២៨៩ គ្រឿង)៣. កូរ៉េ ខាង ជើង (៦០៤៥ គ្រឿង)៤. អេហ្ស៊ីប (៤២៩៥ គ្រឿង)៥. ឥណ្ឌា (៤២៩២ គ្រឿង)៦. ស៊ីរី (៤១៣៥ គ្រឿង)៧. ចិន (៣៥០០ គ្រឿង)៨. អ៊ីស្រាអ៊ែល (២៧៦០ គ្រឿង)៩. តួកគី (២៦២២ គ្រឿង)។

បើនិយាយពីបណ្ដាប្រទេសអាស៊ានវិញ មានដូចជា ថៃ (៨៤១ គ្រឿង)មីយ៉ាន់ម៉ា (៤៣៤ គ្រឿង) ឥណ្ឌូណេស៊ី (៣១៣ គ្រឿង) កម្ពុជា (២៦៣ គ្រឿង) សិង្ហបុរី (១៨០ គ្រឿង) ម៉ាឡេស៊ី (៧៤ គ្រឿង) ឡាវ (៦៥ គ្រឿង) ហ្វីលីពីន (៧ គ្រឿង) ប្រ៊ុយណេ (គ្មាន)

វិបសាយអាមេរិកនេះ បានចាត់ចំណាត់ថ្នាក់ឲ្យវៀតណាមជាមហាអំណាចយោធាលេខ២នៅអាស៊ាន។ វិបសាយ Global Firepower បានចាត់ថ្នាក់ប្រទេស វៀតណាមជាមហាអំណាចយោធា លេខ២នៅអាស៊ាន ឬ លេខ២២ ក្នុងពិភពលោក នាឆ្នាំ២០២០នេះ។

ការវាយតម្លៃដាក់ចំណាត់ថ្នាក់បែបនេះ គឺផ្អែកទៅលើចំណុច៨ រួមមាន៖ ១. អំណាច មនុស្ស ២. អំណាច អវកាស ៣. កងទ័ព ជើងគោក ៤. កងទ័ពជើងទឹក ៥. ធនធានធម្មជាតិ ៦. លក្ខណៈ ភូមិសាស្រ្ត ៧. ហិរញ្ញវត្ថុ និង ៨. ឡូជីស្ទីក។

ប្រភពដដែលបន្តថា វៀតណាមមានឧទ្ធម្ភាគចក្រប្រយុទ្ធ២៥គ្រឿង (លេខ២៣ក្នុងពិភពលោក) រថក្រោះ ប្រយុទ្ធ ២៦១៥គ្រឿង (លេខ១០ក្នុងពិភពលោក) និង នាវា ៦៥គ្រឿង (លេខ៣៥ក្នុងពិភពលោក)។ ថវិកា យោធា ប្រចាំឆ្នាំ កើនពី ៣,៣ពាន់លានដុល្លារ ដល់ ៥,៥ពាន់លានដុល្លារ។វៀតណាម ដែល មាន ប្រជាជន ជាង ៩៧លាននាក់ ក្នុងនោះមាន យោធាចំនួនជាង ៥,៤៨លាននាក់ (សកម្ម ៤៨,២ម៉ឺននាក់) ដែល ជាចំនួនខ្ពស់លំដាប់ទី៩ ក្នុងពិភពលោក។

ចំណាត់ ថ្នាក់ ប្រទេស អាស៊ាន ដទៃទៀត រួមមាន៖ -ឥណ្ឌូណេស៊ី លេខ១ ក្នុងតំបន់ (លេខ ១៦ក្នុងពិភពលោក) -ថៃ លេខ៣ ក្នុង តំបន់ (លេខ ២៣ ក្នុងពិភពលោក) -មីយ៉ាន់ម៉ា លេខ៤ ក្នុងតំបន់ (លេខ ៣៥ ក្នុង ពិភពលោក)-ម៉ាឡេស៊ី លេខ៥ ក្នុង តំបន់ (លេខ ៤៤ ក្នុង ពិភពលោក)-ហ្វីលីពីន លេខ៦ ក្នុងតំបន់ (លេខ៤៨ ក្នុង ពិភពលោក)-សិង្ហបុរី លេខ៧ ក្នុង តំបន់ (លេខ៥១ ក្នុង ពិភពលោក)-កម្ពុជា លេខ៨ ក្នុង តំបន់ (លេខ១០៧ ក្នុងពិភពលោក)-ឡាវ លេខ៩ ក្នុងតំបន់ (លេខ ១៣១ ក្នុង ពិភពលោក)៕អត្ថបទៈ My Bozz Adimn/ ហាមដាច់ខាតលួចចម្លងចុះផ្សាយបន្តគ្មានការអនុញ្ញាត


វីដេអូបង្ហាញពីអំណាចយោធាវៀតណាម

សមយុទ្ធយោធាវៀតណាម បង្ហាញសាច់ដុំដាក់ចិន

Leave a Reply