ប្រសើរណាស់! នារីខ្មែរដ៏ស្រស់ស្អាតម្នាក់ ទៅបួសជាដូនជីសងគុណម្ដាយ…

នារីស្រស់ស្អាត សិចស៊ីសាច់សខ្ចីម្នាក់ សុខចិត្តលះបង់ទាំងសម្រស់ និង ជីវិតហ៊ឺហារក្នុងទីក្រុង ទៅបួសជាដូនជីនៅលើភ្នំត្បែង ខេត្តព្រះវិហារក្នុងគោលបំណងជូនកុសលផលបុណ្យដល់អ្នកម្តាយ ឱ្យមានសុខភាពល្អ និង អាយុយឺនយូរជាម្លប់ដល់កូនៗ ។

យោងតាមគណនីហ្វេសប៊ុករបស់នារីខាងលើមានឈ្មោះ Nhin Rany បានបង្ហោះសារថា៖ «ថ្ងៃ១៥កើត ខែអាសាឍ ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃអាទិត្យ ទី ០៥ ខែកក្ដដា ឆ្នាំ ២០២០ នាងខ្ញុំមានចិត្តជ្រះថ្លាបានកោរសក់ថ្វាយព្រះ បួសជាដូនជីក្នុងថ្ងៃចូលវស្សានៅលើកំពូលភ្នំត្បែង និងបានយកទេយទាន មានទានវស្សា ស្បៀងអាហារនិងសំភារៈប្រើប្រាស់មួយចំនួនមកប្រគេនព្រះសង្ឃនិងជូនយាយជីតាជីជាធម្មទាន ។ សូមថ្លែងអំណរគុណដល់ម្ចាស់ទានគ្រប់រូបដែលមានសទ្ធាជ្រះបានចូលជាបច្ច័យទាន សូមជូនពរសុខភាពល្អ រកទទួលទានមានបាន ប្រាថ្នាអ្វីសូមអោយសម្រេចគ្រប់គ្រប់គ្នា ។ ជាពិសេសសូមបុណ្យកុសលដែលខ្ញុំសាងផ្នួសនេះ ជាអនិសង្ឃជួយបំភ្លឺផ្លូវដល់អ្នកម្ដាយ សូមឱ្យអ្នកម្ដាយមានសុខភាពល្អបរិបូណ៍ ឈ្នះអស់ជម្ងឺមារសត្រូវ គង់ជាម្លប់ដល់កូនៗ ហើយមានសទ្ធាជ្រះថ្លាជាមួយកូនស្រី»


គួរបញ្ចាក់ដែរថា បើតាមគណនីហ្វេសប៊ុករបស់នារីខាងលើ អ្នកនាងគឺជានារីម្នាក់ដែលមានសម្រស់ស្រស់ស្អាត ហើយតែងចូលចិត្តស្លៀកសម្លៀកបំពាក់សិចស៊ី និង មានជីវិតយ៉ាងសប្បាយរីករាយ ដែលធ្វើឱ្យអ្នកលេងនៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុកមានការភ្ញាក់ផ្អើល ដែលអ្នកនាង សុខចិត្តទីកោរសក់ និង បួសជាដូនជីនៅក្នុងព្រៃភ្នំដ៏ស្ងប់ស្ងាត់ ៕

Leave a Reply