សូមអបអរសាទរ និងថ្វាយព្រះពរ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក្នុងឱកាសបញ្ចប់ការសិក្សា ថ្នាក់​បរិញ្ញាប័ត្រ​ជំនា​ញន​យោ​បាយ​អន្តរជាតិ…

ភ្នំពេញ ៖ ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ពង្ស​សូរិយា បានបញ្ចប់​ការសិក្សា​យ៉ាង​ជោគជ័យ​ថ្នាក់បរិញ្ញាប័ត្រ​ជំនា​ញន​យោ​បាយ​អន្តរជាតិ ហើយ​ត្រូវបាន​ព្រះមហាក្សត្រ ធ្វើការ​អបអរសាទរ និង​ថ្វាយព្រះពរ​ផងដែរ។


ព្រះ​មហាក្សត្ស តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«Royal du Cambodge» បាន​អបអរសាទរ និង​ថ្វាយព្រះពរ​ដូច្នេះ​ថា «​សូម​អបអរសាទរ និង​ថ្វាយព្រះពរ ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ពង្ស​សូរិយា ក្នុងឱកាស​បញ្ចប់​ការសិក្សា​យ៉ាង​ជោគជ័យ​ថ្នាក់បរិញ្ញាប័ត្រ ជំនាញ​នយោបាយ​អន្តរ​ជាតិ នា​សកល​វិទ្យាល័យ University of International Business and Economics រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​។​


ព្រះអង្គ​បន្តថា «​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ពង្ស​សូរិយា ត្រូវជា​ព្រះ​បុត្រី សម្តេចព្រះ​មហិស្សរា នរោត្តម ច័ក្រពង្ស ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​សមាជិក​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ហើយ​បើ​គិត​តាម​សែ​ព្រះបិតា ព្រះអង្គម្ចាស់​ក្ស​ត្រី ត្រូវជា​ព្រះរាជ​នត្តា ( ចៅស្រី ) នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ និង​ត្រូវជា​ព្រះ​ភាគិនេយ្យា​(​ក្មួយ​ស្រី​) នៃ​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​»៕

Leave a Reply