ប្លែកណាស់ ពេល ផន ស្រីខួច តែងខ្លួនបែបនេះជាលើកដំបូង…

ស្របពេល សួស វីសា កំពុងពពោះ ចុងក្រោយនេះគេសម្គាល់ឃើញតារាចម្រៀងសម្បុរស្រអែម ផន ស្រីខួច កាន់តែមានការងារទីផ្សារការងារសិល្បៈរីកទូលាយ ។

នាងក្តោបបានទាំងការច្រៀង និង សម្តែងរឿងភាគទៀតផង ។ ថ្មីៗនេះ ផន ស្រីខួច បានបង្ហាញនូវរូបភាពថ្មីដោយមានការតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បែបនារីអាកាសចរណ៍ មើលទៅពិតជាទាក់ទាញតែម្តង ។

ជាមួយនឹងរូបភាពប្រមាណជាបីសន្លឹករបស់ ផន ស្រីខួច ក្នុងឈុតជានារីអាកាសចរណ៍គេសង្កេតឃើញពិតជាស័ក្តិសមជាមួយនឹងរូបរាងស្រឡូនស្អាតរបស់តារាចម្រៀងរូបនេះជាខ្លាំង ។ មានការលាន់មាត់សរសើរពីសំណាក់អ្នកគាំទ្រថាពិតជាលេចធ្លោ និង ទាក់ទាញខ្លាំងណាស់ក្នុងឈុតបែបនេះ មើលទៅ ផន ស្រីខួច ឡើងកាលីបតែម្តង ។ ទោះបីជាយ៉ាងនេះក្តី ផន ស្រីខួច មិនបានបញ្ជាក់ថាការស្លៀកឈុតបែបនេះនៅក្នុងការសម្តែងចម្រៀងខារ៉ាអូខេ ឬ រឿងភាគនោះទេ ។

ផន ស្រីខួច ក៏ជាតារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងផលិតកម្មហង្សមាសផងដែរ ។ ចុងក្រោយនេះបទចម្រៀងដែលទទួលបានការគាំទ្រ និង ផ្ទុះខ្លាំងពីសំណាក់មហាជនោះគឺបទ «នាងយកចុះ »។ មានការសរសើរថាប៉ុន្មានឆ្នាំចុងក្រោយនេះ ផន ស្រីខួច មានការប្រែប្រួលខ្លាំងទាំងសម្រស់ និង ស្ទីលនៃការតែងខ្លួន តែយ៉ាងណាតារាចម្រៀងរូបនេះជ្រើសយកការតែងខ្លួនបែបស្ទីលតារាបស្ចឹមប្រទេសដែលស័ក្តិសមជាមួយនឹងទម្រង់មុខ និង សម្បុរស្បែករបស់នាង  ៕

Leave a Reply