ស៊ុក សុភា នៅតែធ្វើរឿងមួយនេះ សម្រាប់ប្រពន្ធ ទោះស្រលាញ់ជិត១០ឆ្នាំក៏ដោយ

អូស្ត្រាលី៖ អតីតតារាសម្ដែងទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញ លោក ស៊ុក សុភា ពេលនេះ លោកបានរៀបការបង្កើតកូន ព្រមទាំងកំពុងរស់នៅលើទឹកដីប្រទេសអូស្ត្រាលី យ៉ាងមានសេក្ដីសុខ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏តែងតែបង្ហោះពីសកម្មភាពប្រចាំថ្ងៃជាមួយគ្រួសារសម្រាប់ហ្វេនៗបានឃើញជានិច្ច។

ជាការពិតណាស់ បើទោះបីធ្លាប់ជាតារាល្បី តែពេលនេះ លោក ស៊ុក សុភា បានប្រើជីវិតយ៉ាងសាមញ្ញ ជាមួយគ្រួសារ មិនត្រឹមតែប៉ុណ្ណោះយើងសង្កេតឃើញថា ​លោកបានផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារជានិច្ច។ ជាពិសេស តារាប្រុសរូបនេះ តែងតែ ជូនភរិយា និងកូនៗទៅដើរលេងស្ទើរតែគ្រប់ពេល។

ក្រៅពីផ្ដល់ពេលវេលាសម្រាប់គ្រួសារ តារាប្រុសរូបនេះ ក៏នៅធ្វើរឿងគួរឲ្យសរសើរ ដែលមុននេះ លោកបានបង្ហោះរូបភាព ពីសកម្មភាពធ្វើកិច្ចការផ្ទះ ព្រមទាំងជួយបោក និងហាលខោអាវជូនភរិយា និងកូនៗទៀតផង។ ក្នុងនោះដែរ យើងអាចនិយាយបានថា លោក ស៊ុក សុភា ជាស្វាមីដែលល្អ ចេះជួយរំលែកការងារផ្ទះសម្រាប់ភរិយាខ្លួនបែបនេះ។

ម្យ៉ាងវិញទៀត បើគិតមកទល់ពេលនេះជាច្រើនឆ្នាំមកហើយ ដែលតារាប្រុសរូបនេះតែងតែបង្ហាញនូវសកម្មភាព យ៉ាងគួរឲ្យសរសើរ ជួយសម្រាលការងារភរិយា មិនថាដាំស្លរ ឬក៏ហាលខោអាវបែបនេះ៕

Leave a Reply