ឈិត សុវណ្ណបញ្ញា មិនភ្លេចគុណឪពុក បុកគ្រិះសង់ផ្ទះថ្មីជូនលោក…

ក្នុងរយៈពេលក្រោយនេះ ទោះបីសកម្មភាពនៅក្នុងវិស័យសិល្បៈរបស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា ហាក់មិនសូវបានបង្ហាញដល់មហាជន និង អ្នកគាំទ្រយ៉ាងណាក៏ដោយ តែតារាចម្រៀងរូបនេះហាក់បង្ហាញឱ្យមានការចាប់អារម្មណ៍យ៉ាងច្រើនពីជីវិតឯកជនរបស់នាង ។

ជាការពិតទោះជីវិតក្នុងសិល្បៈស្ងប់ស្ងាត់ តែក្នុងជីវិតឯកជនតាមការចែករំលែកនៅលើគណនី fb របស់ ឈិត សុវណ្ណបញ្ញា ជារឿយៗបានធ្វើឲ្យមហាជនសរសើរថានាងពិតជាមានជិវិតរីករាយណាស់ ក៏ព្រោះតែពេលកន្លងមក តារារូបនេះតែងតែចំណាយពេលដើរកម្សាន្តតាមបណ្តាក្រៅប្រទេសជាច្រើន ជាពិសេសសម្ភារប្រើប្រាស់របស់ខ្លួនក៏ទំនើបៗ និង ហ៊ឺហារផងដែរ ។

ជាងនេះទៅទៀត ថ្មីៗនេះ ឈិត សុវណ្ណបញ្ញា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមសរសើរពីការដឹងគុណរបស់នាងចំពោះឪពុក ដោយនាង និង បងប្អូនបានរៀបចំពិធីក្រុងពាលី បុកគ្រិះសង់ផ្ទះថ្មីជូនអ្នកមានគុណផងដែរ ៕

Leave a Reply