ធ្លាប់តែឃើញ វ៉ាន់ វល័ក្ខ ចាយរាងសិចស៊ី តែពេលតែងខ្លួនបែបនេះឡើងឃ្យូតដូចកូនក្មេង…

ធ្លាប់តែឃើញតារាសម្តែងរូបស្រស់ វ៉ាន់ វល័ក្ខ បង្អួតសម្រស់ក្នុងសម្លៀកបំពាក់សិចស៊ីបញ្ចេញដើមទ្រូងទ្រលុកទ្រលន់គួរឱ្យក្នាញ់ តែថ្មីៗនេះពិតជាប្លែកភ្នែកនៅពេលដែលឃើញតារាសម្តែងស្រីរូបស្រស់ម្នាក់នេះ តែងខ្លួនក្នុងសម្លៀកបំពាក់ជាកូនសិស្ស មើលទៅដូចកូនក្មេងគួរឱ្យស្រឡាញ់ ។

ការស្លៀកពាក់បែបនេះរបស់ វ៉ាន់ វល័ក្ខ គឺជាការសម្តែងរឿងភាគមួយរបស់ទូរទស្សន៍ដោយប្រមូលផ្តុំសុទ្ធ តែជាស្រីស្អាតដែលមានដូចជា ស៊ិន យូប៊ីន និង ទេព កញ្ញា ជាដើម ។ មានការសរសើរថា នេះជាលើកដំបូងដែល វ៉ាន់ វល័ក្ខ ស្លៀកពាក់បែបនេះ ប្លែកភ្នែកណាស់មើលទៅឡើងក្មេង និង ឃ្យូត ។

បើទោះបីជាមានសម្រស់ស្រស់ស្អាតតែតារាសម្តែងរូបនេះកម្រនឹងសម្តែងជាតួឯកណាស់ ភាគច្រើននាងសម្តែងជាតួឆើតឆាយដណ្តើមសង្សារគេជាដើម តែយ៉ាងណា វ៉ាន់ វល័ក្ខ មិនមានការអាក់អន់ចិត្តទេ ព្រោះទម្រង់មុខរបស់នាងស័ក្តិសមក្នុងការសម្តែងជាតួបែបនេះ ។

ប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ វ៉ាន់ វល័ក្ខ ក៏មានជីវភាពរស់នៅហ៊ឺហាមិនធម្មតាបើទោះបីនាងមិនមែនជាតារាល្បីលំដាប់កំពូលក៏ដោយ ។ បើតាមប្រភពដែលស្និទ្ធជាមួយនឹងស្រីស្អាតរូបនេះបានព្រលយថា វ៉ាន់ វល័ក្ខ ទើបនឹងទិញវីឡាថ្មីមួយក្នុងតម្លៃប្រមាណជា ៤០ ម៉ឺនដុល្លារនៅបុរីអ័រគីដេផងដែរ ៕

Leave a Reply