ពិតជាប្លែកមែន​ ពិធីភ្ជាប់ពាក្យតាម Video call កូនស្រីនៅកម្ពុជា​ រីឯកូនប្រុសនៅប្រទេសកូរ៉េ

អ្វី​ទៅជា​ស្នេហ៍​ពិត​? មនុស្ស​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់​បាន​ស្នេហា​ពិត​ទាំងមិនដឹងថា​ វាមាន​រូប​រាង​ និង​លក្ខណៈ​បែប​ណានោះទេ។ តាម​ពិត​ទៅ​ស្នេហ៍​ពិត​ គឺជា​ស្នេហា​ដែលគ្មាន​លក្ខខ័ណ្ឌ​ ហ៊ាន​តស៊ូ​ លះបង់​ អាច​ធ្វើឲ្យ​មនុស្ស​មេីលលែងឃេីញ​ ស​ ខ្មៅ​ និង​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​លំអៀង​ថែម​ទៀត​ផង ។ល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ ក្រឡេក​មកមេីលពី​គូស្នេហ៍​មួយ​គូ​នេះ​វិញ​ ពួកគេ​ទាំងពីរបាន​ក្លាយ​ទៅ​ជា​គូដណ្ដឹង​នឹងគ្នាហេីយ​ បន្ទាប់​ពី​មានការដឹងឮចាស់​ទុំ​ដោយការ​រៀបចំ​នូវ​ពិធី​ភ្ជាប់​ពាក្យ​ តែ​អ្វី​ដែលគួរឲ្យចាប់​អារម្មណ៍​នោះ​ ក្នុង​កម្មវិធី​នេះ​ ខាង​កូន​ប្រុស​មិនមាន​វត្តមាន​ចូលរួម​ទេ​ដោយសារ​តែនៅឆ្ងាយ(ប្រទេស​កូរ៉េ​)​ តែមិនថ្វីនោះទេ​ ដោយគូស្នេហ៏នេះបាន​ភ្ជាប់​ទំនាក់ទំនង​គ្នាតាម​រយៈ​ទូរស័ព្ទ​(Video Call) ហាក់​បី​ជា​កំពុង​នៅ​ជិត​គ្នា​យ៉ាង​ចឹង​។

នុង​នោះ​ដែរ​ បេី​យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​មួយ​ដែលមាន​ឈ្មោះ​ Dã Vid​ បាន​មាន​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ពិធីភ្ជាប់ពាក្យតាម Video call កូនប្រុសនៅកូរ៉េ កូនស្រីនៅកម្ពុជា 02/07/2020។ ទោះបីជាស្គាល់គ្នាក្នុងពេលខ្លីក៏ដោយតែច្បាស់លាស់, មិនដែលបានជួបមុខគ្នាផ្ទាល់តែការស្រលាញ់ស្មោះត្រង់, ទោះនៅឆ្ងាយពីគ្នាតែចិត្តស្រលាញ់គ្នាមិនប្រែ។

សូមជូនពរអោយអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នង»។ ទន្ទឹម​នឹង​នេះ​ដែរ​ កូន​ប្រុស​ដែលមាន​គណនី​ឈ្មោះ​ កូន​ប្រុស​ ទោល​ ក៏បាន​មានការ​លេីកឡេីង​នៅ​លេី​ទំព័រ​ហ្វេសប៊ុករបស់ខ្លួន​ផងដែរ​ថា៖«02.07.2020 អគុណប៉ាម៉ាក់ទាំងសងខាង បងនឹងកាន់ដៃអូនទៅមុខជាមួយគ្នា Love So Much»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សូមទស្សនាវីដេអូខាងក្រោម

Leave a Reply