មើលគ្រឿងពេជ្រពាក់លេងៗរបស់ប្រពន្ធ កែវ វាសនា ចែងចាំងណាស់!

មិនមែនជារឿងចម្លែកទេជារឿយៗភរិយារបស់តារាចម្រៀង កែវ វាសនា តែងបង្ហាញនូវគ្រឿងអលង្ការពេជ្ររបស់ខ្លួនដែលមានតម្លៃរាប់ម៉ឺនដុល្លារ ។ មុននេះបន្តិចភរិយារបស់តារាចម្រៀង កែវ វាសនា បានបង្ហាញគ្រឿងអលង្ការពេជ្រកងដៃយ៉ាងស្រស់ស្អាតដែលនាងទើបនឹងទិញ ។

ជាមួយនឹងគ្រឿងពេជ្រស្រស់ស្អាតចែងចាំងបែបនេះ ភរិយារបស់ កែវ វាសនា បាននិយាយថា «ទិញពាក់លេងៗបែបឃ្យូតៗ អាយុ ៣០ ហើយនៅចរិតក្មេងទៀត» ។

គេលើកឡើងថា ពិតជាហាយសូរមិនធម្មតាទេ គ្រាន់តែគ្រឿងអលង្ការពេជ្រពាក់លេងៗរបស់ភរិយា កែវ វាសនា ពិតជាស្រស់ស្អាតនិងចែងចាំងស្ទើរបែកភ្នែកហើយបើតម្លៃវិញមិនក៏មិនធម្មតាដែរ ។ នេះគ្រាន់តែជាមួយចំណែកតូចនៃគ្រឿងអលង្ការដែលភរិយា កែវ វាសនា តែងបង្ហាញនៅតាមហ្វេសប៊ុកកន្លងមកប៉ុណ្ណោះ ។

កែវ វាសនា ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានសំណាង ព្រោះលោកទទួលបាននូវភាពជោគជ័យទាំងព្រមមិនថាជីវិតគូជំនួញ និង ការងារសិល្បៈនោះទេ ។ ពេលនេះលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយា និង កូនប្រុសស្រីក្នុងជីវភាពហ៊ឺហាខ្លំាងមិនចាញ់តារាល្បីលំដាប់ប្រទេសប៉ុន្មានឡើយ ៕

. . . size-full wp-image-118506" srcset="http://www.cambodiawikinews.com/wp-content/uploads/2020/07/១៤-7.jpg 274w, http://www.cambodiawikinews.com/wp-content/uploads/2020/07/១៤-7-225x300.jpg 225w" sizes="(max-width: 274px) 100vw, 274px" />

Leave a Reply