តារា TikTok ចូលរួមសម្ពោធហាងពេជ្រថ្មី អ្នកនាង ទ្រី ដាណា រំភើបពេកក៌បង្ហោះសារមួយឃ្លាថា

នៅពីក្រោយភាពខ្លាំងរបស់ស្រ្តីរូបនេះ លោកស្រី ទ្រីដាណា ក៏បានថែករំលែកនូវទឹកចិត្តសប្បុរធម៌ ជូនទៅដល់ប្រជាពលរដ្ឋខ្វះខាត និងទីទ័លក្រ នៅតាមទីជនបទ ជាច្រើនទៀតផងដែរ មិនថាជាសម្ភារ ថវិកា និងការផ្តល់ជាដើមទុន ក្នុងការប្រកបរបររកស៊ីជាដើម។

បើតាមការរៀបរាប់ពី លោកស្រី ទ្រីដាណា ការបើកហាង «ដាណាលក់គ្រឿអលង្ការ» នេះ គឺជាក្តីស្រមៃ ដែលមានតាំងពីតូច នៅពេលដែលមានមនុស្សនៅជុំវិញខ្លួនបាន មើល ងាយ និងនិយាយពាក្យមួយឃ្លាដែល ធ្វើឲ្យលោកស្រីចាំមិនភ្លេចរហូតមកដល់ពេលនេះ។

ការមើលងាយរបស់អ្នកមានទាំងនោះ ក៏ជាដើមចម ជំរុញឲ្យលោកស្រី ទ្រី ដាណា ពុះពារគ្រប់ឧបសគ្គ និងជំនះរាល់ការលំបាក ទាំ ងបាតដៃទទេ រហូតមានក្រុមហ៊ុនជារបស់ផ្ទាល់ខ្លួន និងឈានដល់សម្រេចក្តីស្រមៃដ៏ធំរបស់ខ្លួនបន្ថែមទៀត ។

ម្សិលមិញនេះ ត្រូវថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ មុនពិធីសម្ពោធហាងមាសពេជ្រ ថ្មី ១ថ្ងៃ លោកស្រី ទ្រី ដា ណា បានធ្វើការចែកអំណោយជូនអ្នកទីទាល់ក្រ ប្រកបដោយក្តីស្រឡាញ់ ដោយ ថៅកែហាងពេជ្រ រូបនេះ បញ្ ជាក់សារយ៉ាងខ្លីថា ៖ “ស្អែក​នេះ នាង​ខ្ញុំ​បើក​សម្ពោធ​ហាង​ពេជ្រ​ហើយ តែ​គិត​ថា​មិន​ធ្វើ​កម្មវិធី​ជប់​លៀង ឬ​ជួប​ជុំ​ធំ​ដុំ​ទេ ព្រោះ​ចង់​ចែក​រំលែក​ជាមួយ​ពួក​គាត់​ជំនួស​វិញ ដឹង​ថា​ពេល​នេះ ពួក​គាត់​កំពុង​ជួប​ការ​លំបាក ទើប​ពួក​គាត់​មក​រក​ខ្ញុំ ចាំ​ខ្ញុំ។វា​មិន​ច្រើន​ទេ តែ​សង្ឃឹម​ថា អាច​ដោះ​ស្រាយ​ការ​លំបាក​របស់​ពួក​គាត់​បាន​មួយ​រយៈ។

មាន​គេ​សួរ​ខ្ញុំ​ថា ហេតុ​អី​ប្រឹង​ម្លេស? មិន​មែន​មិន​ហត់​ទេ តែ​បើ​មិន​ដើរ​ទៅ​មុខ គឺ​មិន​អាច​ធ្វើ​សកម្មភា ព​ដូច​ថ្ងៃ​នេះ​ទេ។ ចឹង​ខ្ញុំ​ត្រូវ​តែ​ប្រឹង ហត់​បន្តិច តែ​អាច​បំពេញ​ក្ដី​សុខ​ខ្លួន​ឯង ហើយ​អាច​ជួយ​ដល់​អ្នក​ដទៃ​ទៀត។

ថា​ចែក​ជាង ១០០គ្រួសារ​ទេ តែ​ពួក​គាត់​ដឹង​ត​គ្នា មក​ចាំ​រាប់​រយ​នាក់​ទៀត ចឹង​ត្រូវ​ចែក​ជូន​ពួក​គាត់​អស់​គ្នា”។ចំណែក នៅថ្ងៃ ទី ០១ ខែកក្កដា ឆ្នាំ ២០២០ នេះ គឺដល់ ពិធីសម្ពោធហាង មាសពេជ្រ ថ្មី របស់លោកស្រី ទ្រី ដាណា ហើយដោយមានការចូលរួមពីសំណាក់អតិថិជន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ សឹងតែមិនគួរឲ្យជឿ។

ក្នុងនោះ គេក៏បានឃើញតារា TikTok ដ៏ល្បីឈ្មោះម្នាក់គឺ កញ្ញា សុខ លីន មានវត្តមាននៅក្នុងពិធីនេះផងដែរ ថែមទាំងបានថតរូបជាមួយ ថៅកែហាងពេជ្រ រូបនេះទៀតផង អមជាមួយសំលៀកបំពាក់ពណ៌មាស ស្រស់ស្អាត និងទាក់ទាញជាខ្លាំង។សុខ លីន បង្ហាញអារម្មណ៍មួយថា “ចាសពិតជាអរគុណដល់បងស្រី ទ្រី ដាណា ជាទីស្រលាញ់ ដែលផ្ដល់កិត្តិយសឱ្យប្អូន ចូលរួម ក្នុងកម្មវិធីសម្ពោធហាង ពេជ្រ ថ្មី”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖

Leave a Reply