១៩៦២អស់ទាហានឥណ្ឌា១៣៨៣នាក់…ចិនមិ ន.រួចខ្លួន! ឥណ្ឌាជះលុយរាប់កោដដុល្លារទិញយន្តហោះចម្បាំងរាប់សិបគ្រឿងពីបារាំងនិងរុស្ស៊ីធ្វើស៊ីអាតោហ៊ា ស្រា យគំ.នុំចាស់(មានវីដេអូ)

(អន្តរជាតិ)៖ ប្រទេសឥណ្ឌា នឹងទទួលយកយន្តហោះប្រយុទ្ធរបស់ បារាំង ជាច្រើនគ្រឿងនៅខែក្រោយ ក្រោមផែនការបង្កើនអនុភាពកងទ័ពអាកាសរបស់ខ្លួន ស្របពេលដែលផ្នែកយោធារបស់ ឥណ្ឌា កំពុងស្ថិតក្នុងតំណាក់កាលប្រុងប្រយ័ត្នខ្ពស់បំផុត ចាប់តាំងពីមានការប៉ះ ទ ង្គិចជាមួយនឹងទាហាន ចិន នៅតំបន់ព្រំដែនកាលពីដើមខែ ដែលបណ្ដាលឱ្យទាហានឥណ្ឌាស្លា ប់២០នាក់ និងរបួ សជិត១០០នាក់ ។(កុំរំលងវីដេអូជក់ចិត្តនៅក្រោម)

ប្រទេសឥណ្ឌា បានបញ្ជាទិញយន្តហោះប្រយុទ្ធ Rafale ពីប្រទេសបារាំងចំនួន៣៦គ្រឿង ព្រមទាំងមីស៊ីលច្រើនប្រភេទ ដើម្បីបំពាក់ឱ្យកងទ័ពអាកាស ជាអ្វីដែលឥណ្ឌាជឿថា នឹងអាចផ្គូរផ្គងជាមួយអំណាចដែនអាកាសរបស់ប្រទេសចិន ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

អ្នកជំនាសញផ្នែកសព្វាវុធអះអាងថា អំណាចដែនអាកាសរបស់ឥណ្ឌានៅពេលនេះ ទោះជាទទួលបានយន្តហោះប្រយុទ្ធ Rafale របស់បារាំង ៣៦ គ្រឿងទៀតក៏ដោយ ក៏នៅមិនទាន់អាចជួយឱ្យប្រទេសឥណ្ឌា ប្រឈមមុខជាមួយប្រទេសចិនបាននៅឡើយ ប្រសិនបើជម្លោះនោះ ប្រែក្លាយពីការប្រើដំបងដុំថ្មនិងដំបងទៅជាការប្រើប្រាស់អាវុ ធសម័យទំនើប ។ ទោះយ៉ាងណាជ ម្លោះណាមួយទំនងជាមិនបានផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងពីឡើយ ។

បញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាជាច្រើនក្នុងការទិញយន្តហោះប្រយុទ្ធ Rafale គឺតម្លៃ ។ ប្រភពជាច្រើនអះអាងថា ដើម្បីបានយន្តហោះច ម្បាំង Rafale របស់ប្រទេសបារាំងមួយគ្រឿង ឥណ្ឌាត្រូវចំណាយប្រាក់ជាង២០០លានដុល្លារអាមេរិក គឺថ្ងៃជាងយន្តហោះប្រយុទ្ធទំនើបជំនាន់ទី៥របស់សហរដ្ឋអាមេរិក F-35 ទៅទៀត និងថ្លៃជាងយន្តហោះទំនើបជំនាន់ចុងក្រោយរបស់ ចិន ដែលគេស្គាល់ថា J-20 ។

ដោយសារតម្លៃនេះ ប្រទេសចិនអាចបង្កើនចំនួនយន្តហោះរបស់ខ្លួនច្រើនជាងឥណ្ឌា៣ដង ដោយចំណាយប្រាក់ស្មើគ្នា ។ ទោះជាប្រសិទ្ធភាព និងអនុភាពរបស់ J-20 មិនអាចប្រៀបធៀបនឹង Rafale របស់ បារាំង ប៉ុន្តែកងទ័ពអាកាស ចិន អាចមានប្រៀបលើបរិមាណ។ ក្រៅពីនេះចិនក៏ទិញយន្តហោះប្រយុទ្ធដែលទំនើបពីបរទេសដែរ ដូចជា Su-35 របស់ រុស្ស៊ី ដែលជាយន្តហោះច ម្បាំងមានអនុភាពអាចផ្គូផ្គងនឹងយន្តហោះបារាំង។

សូមរំឭកថា ឥណ្ឌា និង ចិន ធ្លាប់មានស ង្គ្រាមក្នុងជ ម្លោះទឹកដីជួរភ្នំហេមពាន ក្នុងឆ្នាំ១៩៦២ គួបផ្សំនឹងបញ្ហាផ្សេងៗជាច្រើនទៀត ដូចជាការប៉ះបោរក្នុងតំបន់ទីបេ ដឹកនាំដោយសម្ដេចសង្ឃដាឡៃឡាម៉ា និងគាំទ្រ ដោយប្រទេសឥណ្ឌា។ ស ង្គ្រាមកាលពី៥៨ឆ្នាំមុន បានស ម្លាប់ ទាហាន ឥណ្ឌា១៣៨៣នាក់ និងទាហានចិន ៧២២នាក់ ដែលកាលនោះត្រូវបានគេដឹងថា ទាហានឥណ្ឌាប្រយុទ្ធចា ញ់ទាហានចិន៕


វីដេអូ៖ រម្លឹកស ង្គ្រាមចាស់ដែលឥណ្ឌាចា ញ់ចិនបាត់អ ស់ ទ័ពជិត១ពាន់៤រយនាក់ឆ្នាំ១៩៦២

Leave a Reply