ឃើញរូបភាពបែបនេះ បើមិនដឹងការពិតគិតថា ឌុច លីដា និង ណាខុន គឺជាប្តីប្រពន្ធ

ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាសម្តែងរូបស្រស់ ឌុច លីដា និង បុរសសង្ហា ណាខុន បង្ហាញរូបភាពយ៉ាងផ្អែមល្ហែមជាមួយគ្នា និង មានពាក់អាវគូស្នេហ៍ថែមទៀត ប៉ុន្តែយ៉ាងណានេះគ្រាន់តែជារូបភាពបែបសិល្បៈប៉ុណ្ណោះ ព្រោះនៅក្នុងមជ្ឈដ្ឋានសិល្បៈសុទ្ធតែដឹងថាគ្រប់គ្នាថាអ្នកទាំងពីរមានដៃគូរៀងខ្លួនហើយ ។

កន្លងមកតែងតែមានការសង្ស័យថាឪពុករបស់កូនប្រុស ឌុច លីដា គឺជាតារាសម្តែងរូបសង្ហា ណាខុន ស្របពេលគេតែងឃើញ ណាខុន ឧស្សាហ៍ចេញចូលផ្ទះរបស់ ឌុច លីដា ប៉ុន្តែយ៉ាងណាលោក ណាខុន ធ្លាប់ប្រកាសថាលោកមានគូស្នេហ៍ហើយគ្រាន់តែមិនទាន់បង្ហាញមុខជាសាធារណៈប៉ុណ្ណោះ ។ យ៉ាងណាមិញថ្មីៗនេះពួកគេបានបង្ហាញរូបភាពរួមគ្នាជាលក្ខណៈគ្រួសារដែលមើលទៅពិតជាដូចជាប្តីប្រពន្ធពិតៗ ។

ការពិត ឌុច លីដា និង លោក ណាខុន គ្រាន់តែជាដៃគូនៅក្នុងការសម្តែងប៉ុណ្ណោះ ព្រោះគូស្នេហ៍របស់ ឌុច លីដា ត្រូវបានគេដឹងថាជាអ្នកមានតួនាទី និង មានមុខមាត់នៅក្នុងសង្គម និង ឋានៈជាឧត្តមសេនីយ៍ត្រីម្នាក់ផងដែរ ។ ដោយឡែកតារាសម្តែង ណាខុន ឯណេះវិញក៏មានគូស្នេហ៍ជាកូនអ្នកមានមុខមាត់ម្នាក់ដែរ ៕

Leave a Reply