ក្តៅៗ! ម្ចាស់បទ “Smoke” ត្រូវបានផ្អាកច្រៀងជាបណ្ដោះអាសន្នដោយសារតែ …

ថៃ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រិយមិត្តជាច្រើនប្រាកដជាធ្លាប់ស្តាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​បទចម្រៀងមួយបទដែលមានចំណងជើងថា ​​​​​​​​​​​​​​​​​​​​​​​​«Smoke» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលបទនេះផងដែរច្រៀងដោយតារាចម្រៀងស្រីថៃដ៏ល្បី ​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺនាង Violette ​​​​​​​​​​​​​​​​​​​​​​​​​​ហើយបទនេះបានធ្វើអោយ

​​​​​​​​​​​​​​​​​​​​​រូបនាងកាន់តែមានប្រជាប្រិយភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងទទួលបានការគាំទ្រយ៉ាងច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែ កាលពីពេលថ្មីៗនេះ ​​​​​​​​​​​​​​​​​​​​​​​​​តារាស្រីស្អាតរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានបញ្ហាសម្លេង រហូតដល់ថ្នាក់ត្រូវបានគ្រូពេទ្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ជាអោយឈប់ប្រើសំលេងជាបណ្តោះអាសន្ន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាង Violette ​​​​​​​​​​​​​​​​​​​​​​​​ក៏បានបង្ហោះនៅលើបណ្ដាញសង្គម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Instagram ហើយក៏បាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមអភ័យទោសចំពោះការងារដែលចាំបាច់ត្រូវលុបចោលភ្លាមៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយនាងបាននិយាយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចូលប្រឡូកក្នុងវិស័យនេះអស់រយៈពេល ៦ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំមកហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនធ្លាប់លុបចោលការងារម្ដងណាឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយនាងក៏មិនគិតថា ​​​​​​​​​​​​​​​​​​​​​​​​​​​វានឹងកើតឡើងនៅថ្ងៃនេះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែនាងពិតជាមិនអាចទ្រាំទ្រច្រៀងបន្តទៀតបានពិតមែន ៕

Leave a Reply