ភ្នំពេញ៖ តារាចម្រៀងមានទឹមដមសំនៀងពីរោះ លោក មង្គល ទីណា ហាក់ជាបាត់មុខពីវិស័យសិល្បៈ តែទោះជាយ៉ាងណាក៏នៅមានមហាជន និងហ្វេនៗចង់ឃើញពីសកម្មភាពប្រចាំថ្ងៃលោកដដែល ជាពិសេស ចង់ស្ដាប់នូវបទចម្រៀងថ្មីៗរបស់លោកថែមទៀតផង។
ជាការពិតណាស់ បើទោះបីបាត់មុខពីសិល្បៈ តែតារាចម្រៀងរូបនេះ នៅតែបង្ហាញមុខតាមបណ្ដាញសង្គម សម្រាប់ហ្វេនៗបានឃើញជានិច្ច។ ដោយ ពេលនេះលោក នៅតែសង្ហា មិនចាញ់ពេលមុនៗប៉ុន្មានឡើយ ដោយលោក ក៏ជាបងប្រុសរបស់តារាចម្រៀង អេនី ហ្សាម ផងដែរ។
ជាក់ស្ដែង ថ្ងៃផ្ទាល់ លោកក៏កំពុងមានទុក្ខធំ ដោយលោកយាយជាទីស្រលាញ់ បានទទួលមរណភាព ដោយសារជរា មិនត្រឹមតែប៉ុណ្ណោះពេលនេះលោក និងគ្រួសារកំពុងធ្វើការរៀបចំពិធីបុណ្យសព ពោរពេញដោយទុក្ខសោកតាមប្រពៃណី។
នៅក្នុងនោះក៏មានបណ្តាហ្វេន និងមិត្តរួមសិល្បៈក៏បានចូលរួមសោកស្តាយចំពោះលោក ដែលបានបាត់បងសមាជិកគ្រួសារយ៉ាងដូច្នោះ ហើយខាង ខ្មែរឡូត យើងក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារលោក ដែលបាត់បង់លោកយាយបែបនេះ៕