ម៉ូស្គូ៖ នៅថ្ងៃចន្ទនេះ វិទ្យាសា្ថន Sipri ដែលមានទីស្នាក់ការក្នុងទីក្រុងស្តុកខុម ប្រទេសស៊ុយអែតបានផ្សព្វផ្សាយរបាយការណ៍ស្តីពីក្រុមប្រទេសផលិតអា វុធច្រើនជាងគេក្នុងលោក។ តាមរបាយការណ៍ រុស្ស៊ីបានក្លា យជាប្រទេសផលិតអា វុធលំដាប់ទី២ ក្នុងលោក បន្ទាប់ពីសហរដ្ឋអាមេរិក។
ទន្ទឹមគ្នានេះ មានឧស្សហកម្មអា វុធរុស្ស៊ីចំនួន ១០ បានស្ថិតក្នុងបញ្ជីឧស្សាហកម្មអា វុធគ្រាក់ទាំង ១០០ ក្នុងលោក។ គួររម្លឹកថា ចំណាត់ថ្នាក់ទី២ ដែលរុស្ស៊ីទើបដ ណ្តើមពេលនេះជាកន្លែងរបស់ប្រទេសអង់គ្លេសតាំងពីឆ្នាំ ២០០២ មក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន TASS នៅថ្ងៃទី២៩ ខែមិថុនា។
ក្នុងឆ្នាំ ២០២០ ទឹកប្រា ក់ដែលប្រទេសរុស្ស៊ីទទួលបានពីការលក់អា វុធមានចំនួន ៣៧, ៧០០លានដុល្លារ ពោលកើន ៨,៥% ធៀបនឹងឆ្នាំ ២០១៦។ ទឹកប្រា ក់នេះបានធ្វើឲ្យរុស្ស៊ីក្លា យជាប្រទេសផលិតអា វុធលំដាប់ទី២ ក្នុងលោក ក្នុងឆ្នាំ ២០១៧ បន្ទាប់សហរដ្ឋអាមេរិក។
អាមេរិកដែលទឹកប្រា ក់បានមកពីការល ក់អា វុធក្នុងឆ្នាំ ២០២០ មានដល់ទៅ ២២៦, ៦០០លានដុល្លារ។ តែតាមវិទ្យាស្ថាន Sipri អ្នកដែលបានទិ ញអា វុធជាប្រចាំពីឧស្សាហកម្មអា វុធអាមេរិក គឺក្រសួងការពារជាតិអាមេរិក។
ប្រទេសអង់គ្លេសដែលបានស្ថិតនៅចំណាត់ថ្នាក់ទី២ តាំងពីឆ្នាំ ២០០២ បានធ្លា ក់មកនៅចំណាត់ថ្នាក់ទី៣ វិញ ហើយប្រទេសបារាំងបន្តរក្សាចំណាត់ថ្នាក់ទី៤ របស់ខ្លួនដដែល។ តាមរបាយការណ៍របស់ Sipri នៅក្នុងចំណោមឧស្សាហកម្មអា វុធធំៗទាំង ១០០ ក្នុងលោក សហរដ្ឋអាមេរិកតែម្នាក់ឯងមានដល់ទៅ ៤២ ឧស្សាហកម្ម ហើយរុស្ស៊ីមាន ១០ឧស្សាហកម្ម។
តែអ្វីជាការកត់សម្គាល់ និងជាលើកដំបូង មានឧស្សាហកម្មអា វុធរុស្ស៊ីមួយឈ្មោះ Almaz-Anteï បានស្ថិតក្នុងបញ្ជីឧស្សាហកម្មអា វុធទាំង ១០ គ្រាក់ៗក្នុងលោក។ កាលពីឆ្នាំ ២០១៧ ទឹកប្រា ក់បានមកពីការល ក់អា វុធរបស់ Almaz-Anteï មានចំនួន ៨ ៦០០លានដុល្លារ ពោលកើនចំនួន ១៧% ធៀបនឹងឆ្នាំ ២០១៦។
ចំណែកនៅអាមេរិកLockheed Martin នៅបន្តជាឧស្សាហកម្មអា វុធលំដាប់ទី១ ដែលទឹកប្រា ក់ល ក់អា វុធក្នុងឆ្នាំ ២០១៧ មានដល់ទៅ ៤៤ ៩០០លានដុល្លារ។ ប្រទេសមួយទៀតដែលរបាយការណ៍របស់វិទ្យាស្ថាន Sipri មិនភ្លេចនិយាយ គឺតួកគីដែលមានមហិ ច្ឆិតាប ង្កើនឧស្សាហកម្មអា វុធដើម្បីឆ្លើយតបនឹងកំណើនតម្រូវការក្នុងលោក និងចង់កាត់ប ន្ថយការទិ ញអា វុធពីបរទេសសម្រាប់ខ្លួនឯង។ ដោយឡែក ប្រទេសចិនមិនត្រូវបានវិទ្យាសា្ថន Sipri លើកយកមកនិយាយទេ ព្រោះគេមិនមានទិន្នន័យច្បាស់លាស់ ឬគ្មា នទិន្នន័យ៕ វីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ