យូ ឌីស្តូ​ កាន់តែឡូយឆាយជាងមុន ក្រោយរួចផុតពីជំងឺសាហាវ

ភ្នំពេញ៖ យូ ឌីស្តូ ស្ទើរតែអស់ជីវិត បើមិនបានព្យាបាល ទាន់ពេលវេលានោះទេ ពីជំងឺខូចក្រលៀនរបស់លោក ដោយពេលនោះ មានសប្បុរសជនជាច្រើន បានជួយជ្រោមជ្រែង អស់ពីលទ្ធភាព ដើម្បីជួយសង្គ្រោះលោក ឲ្យជៀសផុត ពីជំងឺនេះ រហូត បានទៅវះកាត់នៅប្រទេសឥណ្ឌា យ៉ាងជោគជ័យ។

ក្នុងនោះ ក្រោយពី​រូបលោក បានមានសុខភាពល្អរួច ក៏តារារូបនេះ ព្យាយាមរកលុយ ដោយចូលការងារសិល្បៈឡើងវិញ ព្រោះជាការងារដែលលោក ស្រលាញ់តាំងពីក្មេងមកម្ល៉េះ ដូច្នេះលោក មិនអាចចោលបាននោះទេ បើទោះបីជា ឃ្លាតឆ្ងាយ សែនយូរក៏ដោយ។

ជាពិសេស នាពេលនេះ គេក៏សង្កេតឃើញថា យូ ឌីស្តូ ហាក់ដូចជាមានមុខមាត់ស្រស់ថ្លាជាងមុនឆ្ងាយណាស់ ជាមួយនឹង ការតុបតែងខ្លួន យ៉ាងស្រស់សង្ហា ឡូយឆាយ ដែលសឹងតែ ដូចជាមនុស្ស២នាក់ផ្សេងគ្នាយ៉ាងដូច្នោះដែរ បើប្រៀបធៀបនឹង សម្រស់កាលមុន ដូចជាមនុស្សគ្មានវិញ្ញាណ ស្គមស្គាំង មើលមិនចង់ស្គាល់តែម្តង តែពេលនេះ យូ ឌីស្តូ លែងដូចកាលពីមុនទៀត៕

Leave a Reply