ភ្នំពេញ៖ ប្រិយមិត្តស្គាល់ហើយ អ្នកស្រី កែវ កល្យាណ គឺជាតារាសម្តែងស្រីជើងចាស់ ដែលមានប្រជាប្រិយតភាពល្បីល្បាញប្រចាំទសវត្សទី៨០-៩០ ជំនាន់តារាសម្តែងស្រី សុខ ស្រីមុំ និង អម្ពរ ទេវី ។
ក្រោយមកតារាសម្តែងល្បីឈ្មោះរូបនេះបានរៀបការមានប្តី ទើបនាងបានរសាត់ខ្លួនចេញពីវិស័យសិល្បៈបន្តិចម្តង ដើម្បីធ្វើជាប្រពន្ធល្អ និងជាម្តាយល្អ សម្រាប់ប្តីនិងកូនប្រុសស្រីរបស់អ្នកនាង ។
ថ្មីៗនេះស្រាប់តែអតីតតារាសម្តែងល្បីឈ្មោះរូបនេះ បានបង្ហាញវត្តមានសាជាថ្មី ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនាំមកជាមួយកូនស្រីដ៏ស្រស់សោភារបស់នាងឈ្មោះកែវ ឡាវីញ មកប្រឡូកក្នុងវិស័យសិល្បៈ ដើម្បីស្នងតំណែងពីម្តាយ ។
តែគេមិនទាន់ដឹងថា តើកូនស្រីរបស់តារាសម្តែងស្រីរូបនេះ អាចមានលទ្ធភាពសាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញដូចម្តាយបាន ឬមិនបានទេ ។ សូមបញ្ជាក់ថា អ្នកស្រី កែវ កល្យាណ កូនចំនួន២នាក់ ដោយកូនស្រីមានឈ្មោះកែវ ឡាវីញ អាយុ ២០ឆ្នាំ និងកូនប្រុស មានឈ្មោះកែវ រ៉ាញូ អាយុ១៣ឆ្នាំ
ហើយទោះបីជាអ្នកស្រីមានវ័យច្រើនក្តី និងមានកូនធំពេញកំលោះក្រមុំ ក៏មិនមែន តែរូបសម្រស់របស់នាងកែវ កល្យាណ នៅតែស្រស់ស្អាត ក្រមុំសុំខ្មាស ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
