ទេព បូព្រឹក្ស មិនមែនគាំទ្រ Blackpink លំៗទេ នៅប្ដូរពណ៌សក់ស្រដៀង Jennie ទៀត

បទចម្រៀងថ្មី «How you like that» ទើបនឹងចេញក្ដៅៗរបស់ក្រុមចម្រៀងនារីដ៏ល្បីល្បាញប្រចាំប្រទេសកូរ៉េខាងត្បូង Blackpink កំពុងផ្ទុះការគាំទ្រកក្រើកស្ទើរពេញពិភពលោកពីសំណាក់ទស្សនិកជន ហើយអ្វីដែលនឹកស្មានមិនដល់នោះ សូម្បីតែតារាចម្រៀង ទេព បូព្រឹក្ស ក៏ជាអ្នកគាំទ្រ បង្ហាញអារម្មណ៍រំភើបក្ដុកក្ដួលនឹងបទចម្រៀងកំពុងល្បីមួយនេះដែរ ។

មិនត្រឹមតែបង្ហាញទឹកចិត្តជាអ្នកគាំទ្រធម្មតាៗទេ ពេលនេះ ទេព បូព្រឹក្ស បានទៅប្ដូរពណ៌សក់ឱ្យស្រដៀងគ្នាទៅនឹង Jennie ដែលជាសមាជិកមួយរូបក្នុងក្រុមចម្រៀង Blackpink ទៀតផង ដោយនាងលើកឡើង ព្រោះតែទប់អារម្មណ៍មិនបាន «ដោយសារតែ Look at you look at me ធ្វើឱ្យខ្ញុំទប់អារម្មណ៍មិនជាប់ត្រូវតែលាបសក់វិញ How you like that»

នេះមិនមែនជារឿងចម្លែកខ្លាំងពេកនោះទេដែល ទេព បូព្រឹក្ស ផ្លាស់ប្ដូរពណ៌សក់តាមតារាចម្រៀងស្រីកូរ៉េខាងលើ ព្រោះថាកន្លងមក នាងមិនត្រឹមតែជាតារាស្រីចូលចិត្តលេងពណ៌សក់ប្លែកៗច្រើនពណ៌ទេ ក៏និយមការតុបតែងខ្លួន ស្លៀកពាក់ឱ្យមើលទៅប្លែកខុសពីគេជានិច្ចដែរ ៕

Leave a Reply