ខ្ជិលខ្វល់ពីភ្នែកអ្នកដទៃ! Mai Davika ដើរឱបដៃសង្សារឡើងស្អិតនៅទីសាធារណៈ (មានវីដេអូ)

ក្នុងសង្គមសិល្បៈថៃមួយរយៈចុងក្រោយនេះ គេសង្កេតឃើញអ្នកសិល្បៈជាច្រើនគូដែលធ្លាប់ស្រឡាញ់គ្នាប្ដូរផ្ដាច់ គូស្នេហ៍ខ្លះក៏បានទាក់ទងគ្នាដល់ទៅរាប់ឆ្នាំ ប៉ុន្ដែចុងក្រោយក៏ត្រូវបែកគ្នាយ៉ាងផុសស្រួយ ធ្វើឱ្យមហាជនសោកស្ដាយជំនួស ។

យ៉ាងណាមិញបើក្រឡេកមកមើលគូស្នេហ៍តារាសម្ដែងស្រីជួរមុខ Mai davika និង សង្សារសំណព្វចិត្តគឺលោក Ter Chantavit វិញ មិនខ្វល់ពីស្នេហ៍រង្គោះរង្គើរបស់អ្នកផ្សេង ប៉ុន្ដែពួកគេទាំងពីរបែរជាកាន់តែស្រឡាញ់គ្នា បន្ថែមរសជាតិស្នេហ៍ដាក់ទន់ឱ្យបេះដូងបន្តភាពផ្អែមល្ហែមចំពោះគ្នាកាន់តែខ្លាំងទៅវិញ ។

ជាក់ស្ដែងថ្មីៗនេះ Mai davika បានដើរកៀកកើយឱបដៃ Ter យ៉ាងស្អិតមិនឱ្យឃ្លាតមួយជំហាននៅតាមទីសាធារណៈ ព្រមជាមួយទឹកមុខញញឹមពព្រាយ មើលទៅពួកគេពិតជាមានសេចក្ដីសុខ ស្រឡាញ់គ្នាខ្លាំងណាស់ ។ សូមទស្សនាវីដេអូខាងក្រោម ៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply