ជិតមានរឿងល្អមើលហើយ!! ចិនដេញវៀតណាមឲ្យចេញពីសមុទ្រចិនខាងត្បូង និងព្រមានថាប្រយ័ត្ន…(មានវីដេអូ)

(អន្តរជាតិ)៖ ក្រោយពីវៀតណាម បានព្រមានអំពីអសន្តិសុខដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងកិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ាន ចំពេលមានការព្រួយបារម្ភថា ប្រទេសចិនកំពុងបង្កើនសកម្មភាពរបស់ខ្លួននៅក្នុងសមុទ្ទចិនខាងត្បូង ដែលជាតំបន់មានជម្លោះ អំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ចិនបានព្រមានវៀតណាមវិញថា កុំធ្វើឆ្អឹងទទឹងកនៅសមុទ្ទចិនខាងត្បូង។


បើតាមទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅថ្មីៗនេះ ដែលវៀតណាមធ្វើជាប្រធានអាស៊ានទាំងទីក្រុងហាណូយ និងទីក្រុងម៉ានីលបានធ្វើការព្រមានទៅដល់សមាជិកអាស៊ានទាំងអស់ ជាពិសេសប្រទេសដែលជាប់ជម្លោះជាមួយចិននៅសមុទ្ទចិនខាងត្បូងឲ្យប្រុងប្រយ័ត្នខ្ពស់ពីមហិច្ឆតារបស់ចិន។

កាលពីដើមខែមេសាប្រទេសវៀតណាមបាននិយាយថា ទូកនេសាទរបស់ខ្លួនមួយគ្រឿងត្រូវបានបុកពន្លិចដោយនាវាត្រួតពិនិត្យដែនសមុទ្ទចិន។ ប្រទេសចិនបាននិយាយថាការអះអាងរបស់វៀតណាមនៅសមុទ្ទចិនខាងត្បូងគឺខុសច្បាប់ហើយនឹងត្រូវបរាជ័យ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសចិន ធ្លាប់បានអះអាងអំពីជំហររបស់ចិនថា ប្រជុំកោះប៉ារ៉ាស៊ែល ដែលចិនហៅថា“ស៊ីស្ហា” (Xisha) គឺជាទឹកដីរបស់ចិន ដោយមិនមានជាប់ជម្លោះអ្វីនោះទេ ដូច្នេះ វៀតណាមត្រូវតែបញ្ឈប់ការបំពងសំឡេងទាក់ទង នឹងជម្លោះនៅសមុទ្រចិនខាងត្បូងនេះតទៅទៀត ព្រមទាំង “បញ្ឈប់ រាល់ការ រំខានដល់ប្រតិបត្តិការខួងរកប្រេង ក្រោមបាតសមុទ្រនៅក្នុងតំបន់នោះ។

គួររំឭកឡើងវិញថា ភាពតានតឹងរវាងចិន និង វៀតណាម បានចាប់ផ្ទុះឡើងខ្លាំង កាលពីខែមុនក្រោយពីចិន បានចូលទៅខួងរកប្រេងក្រោមបាតសមុទ្ទនៅក្បែរប្រជុំកោះប៉ារ៉ាស៊ែល ដែលវៀតណាមចាត់ទុកថា ជាតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។

ភាពតានតឹងនេះ បានរាលដាលទៅជាអំពើកុប្បកម្ម ដុតបំផ្លាញរោងចក្រចិន នៅក្នុងប្រទេសវៀតណាម រហូតបណ្តាលឲ្យមានពលរដ្ឋជាចិនជាច្រើននាក់ត្រូវស្លា ប់ និងរបួ ស។ ប្រតិបត្តិការខួងរកប្រេងក្រោមបាតសមុទ្ទពីសំណាក់ចិននេះ ក៏ត្រូវទទួលរងនូវការរិះគន់ផងដែរពីសំណាក់សហរដ្ឋ អាមេរិក ដែលចាត់ទុកថា ជា “ទង្វើប ង្កហេតុ”។ ចំណែក នាយករដ្ឋមន្រ្តីវៀតណាមវិញ បានប្រកាសថា វៀតណាមពិចារណាចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងចិន៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះដែលចិតបាញ់កំទិចនាវាវៀតណាមក្នុងដែនទឹកសមុទ្រចិនខាងត្បូង

Leave a Reply