ប៉េកាំង៖ ក្រោយពីវៀតណាម បានព្រ មានអំពីអសន្តិ សុខដែលកំពុងកើ នឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងកិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ាន ចំពេលមានការព្រួ យបា រម្ភថា ប្រទេសចិនកំ ពុងប ង្កើនសកម្មភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដែលជាតំបន់មានជ ម្លោះ អំឡុងពេលមានជំ ងឺរាតត្បា តកូវីដ១៩ ចិនបានព្រ មានវៀតណាមវិញថា កុំធ្វើឆ្អឹងទទឹងកនៅសមុទ្ទចិនខាងត្បូង។
បើតាមទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅថ្មីៗនេះ ដែលវៀតណាមធ្វើជាប្រធានអាស៊ាន ទាំងទីក្រុងហាណូយ និងទីក្រុងម៉ានីលបានធ្វើការព្រ មានទៅដល់សមាជិកអាស៊ានទាំងអស់ ជាពិសេសប្រទេសដែលជាប់ជ ម្លោះជាមួយចិននៅសមុទ្ទចិនខាងត្បូងឲ្យប្រុងប្រយ័ ត្នខ្ពស់ពីមហិ ច្ឆតារបស់ចិន។
កាលពីដើមខែមេសាប្រទេសវៀតណាមបាននិយាយថា ទូកនេសាទរបស់ខ្លួនមួយគ្រឿងត្រូវបានបុ កព ន្លិចដោយនាវាត្រួតពិនិត្យដែនសមុទ្ទចិន។ ប្រទេសចិនបាននិយាយថាការអះអា ងរបស់វៀតណាមនៅសមុទ្ទចិនខាងត្បូងគឺខុ សច្បា ប់ហើយនឹងត្រូវបរាជ័ យ។
ពាក់ព័ន្ធនឹងប ញ្ហានេះ មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសចិនធ្លាប់បានអះអា ងអំពីជំហររបស់ចិនថា ប្រជុំកោះប៉ារ៉ាស៊ែល ដែលចិនហៅថា “ស៊ីស្ហា” (Xisha) គឺជាទឹកដីរបស់ចិន ដោយមិនមានជាប់ជ ម្លោះអ្វីនោះទេ ដូច្នេះ វៀតណាមត្រូវតែប ញ្ឈប់ការបំពងសំឡេងទាក់ទងនឹងជ ម្លោះនៅសមុទ្រចិនខាងត្បូងនេះតទៅទៀត ព្រមទាំង “ប ញ្ឈប់រាល់ការរំខា នដល់ប្រតិបត្តិការខួងរកប្រេ ងក្រោមបា តសមុទ្ទ” នៅក្នុងតំបន់នេះ។
គួររំឭកឡើងវិញថា ភាពតា នតឹង រវាងចិន និងវៀតណាមបានចា ប់ផ្ទុះឡើ ងខ្លាំង កាលពីខែមុន ក្រោយពីចិនបានចូលទៅខួងរកប្រេ ងក្រោមបា តសមុទ្ទ នៅក្បែរប្រជុំកោះប៉ារ៉ាស៊ែល ដែលវៀតណាមចាត់ទុកថាជាតំបន់សេដ្ឋកិច្ចផ្តា ច់មុខរបស់ខ្លួន។
ភាពតានតឹងនេះបានរាលដា លទៅជាអំពើកុប្ប កម្មដុ តបំ ផ្លាញរោងចក្រចិន នៅក្នុងប្រទេសវៀតណាម រហូតប ណ្តាលឲ្យមានពលរដ្ឋជាចិនជាច្រើននាក់ត្រូវស្លា ប់ និងរបួ ស។ ប្រតិបត្តិការខួងរកប្រេ ងក្រោមបា តសមុទ្ទពីសំណាក់ចិននេះ ក៏ត្រូវទទួលរងនូវការរិះគ ន់ផងដែរពីសំណាក់សហរដ្ឋអាមេរិក ដែលចាត់ទុកថាជា “ទង្វើប ង្កហេតុ”។ ចំណែកនាយករដ្ឋមន្រ្តីវៀតណាមវិញបានប្រកាសថា វៀតណាមពិចារណាចា ត់វិធានការតាមផ្លូវច្បា ប់ប្រឆាំងចិន៕
