អបអរសាទរ កុល ដាវី និង សុខ រក្សា ត្រៀមខ្លួនធ្វើជាឪពុកម្តាយគេតាមបំណងហើយ!

ក្រោយពីរៀបការប្រមាណជាងមួយឆ្នាំមក ពេលនេះតារាសម្តែង កុល ដាវី និង ស្វាមី មានកូនតាមបំណងហើយ ។ ក្នុងនោះគេសង្កេតឃើញលោក សុខ រក្សា ជាស្វាមីបានបង្ហាញក្តីរំភើបជាខ្លាំង ដោយពោលពាក្យអរគុណភរិយាមិនដាច់ពីមាត់ ។

គ្រាន់តែដឹងថាភរិយា កុល ដាវី ពពោះភ្លាមនៅប៉ុន្មាននាទីមុននេះ លោក សុខ រក្សា បានបង្ហាញរូបភាព រួមនឹងភស្តុតាងតេស្តិ៍ទឹកនោមដែលបញ្ជាក់ថា កុល ដាវី កំពុងពពោះជាមួយសារខ្លីថា ។

ការលើកឡើងរបស់តារាចម្រៀង សុខ រក្សា បានធ្វើអ្នកគាំទ្រក៏ដូចជាមិត្តភក្តិចូលរួមរីករាយចំពោះការត្រៀមខ្លួនធ្វើជាឪពុកម្តាយគេរបស់ស្វាមីភរិយាអ្នកសិល្បៈមួយគូនេះ ។គេចាំបានថាកន្លងមក កុល ដាវី តែងត្អូញត្អែរថាចង់បានកូនប្រលែងលេងនឹងគេ តែនាង និងស្វាមីមិនទាន់សម្រេចចិត្តយក ដោយសារមានការងារមមាញឹកច្រើន ជាពិសេសនាងត្រូវប៉ាន់ថតរឿងស្ទើរដកឃ្លាមិនបាន ។

អ្វីដែលកត់សម្គាល់មិនមែនលំៗនោះទេ មុនសម្រេចចិត្តយកកូន កុល ដាវី និង ស្វាមី ត្រូវបានគេដឹងថាមានជីវភាពធូរធារ និង មានមុខរបរក្នុងដៃបន្ទាប់បន្សំជាច្រើនផងដែរ ៕

Leave a Reply