រូបភាពប៉ុន្មានសន្លឹក គង់ សុជាតិ ប្រកួតបវរកញ្ញាឆ្នាំ ១៩៩៥ ស្រស់ស្អាតមិនចាញ់បច្ចុប្បន្ន

នៅក្នុងការបង្ហោះនូវរូបភាពជាច្រើនសន្លឹកពីការប្រកួតបវរកញ្ញាកាលពីឆ្នាំ១៩៩៥ នៅក្នុងគណនីហ្វេសប៊ុក «Support Beauty Pageant» បានសង្កេតឃើញមានបេក្ខនារីមួយរូបក្នុងចំណោមបេក្ខនារីដទៃទៀតគឺជាពិធីការនីដ៏ល្បីប្រចាំកម្ពុជា គឺអ្នកនាង គង់ សុជាតិ ។

កាលពីឆ្នាំ១៩៩៥ គឺជាការចូលប្រឡូកសិល្បៈដំបូងរបស់ គង់ សុជាតិ តាមរយៈការប្រកួតបវរកញ្ញានោះឯង ។ នៅក្នុងរូបភាពប៉ុន្មានសន្លឹករបស់អតីតបេក្ខនារីបវរកញ្ញា គង់ សុជាតិ ពិតជាស្រស់ស្អាតខ្លាំងណាស់ ជាពិសេសគឺមើលសម្រស់ពេលនោះរបស់នាង និង បច្ចុប្បន្នមិនខុសប្លែកគ្នានោះឡើយ ដោយបញ្ជាក់ថា គង់ សុជាតិ ស្រស់ស្អាតតាំងពីនៅលីវ ។

គួរជម្រាបដែរ បើតាមការឲ្យដឹងពីអ្នកគាំទ្រទស្សនាកម្មវិធីប្រកួតបវរកញ្ញាកាលពីជំនាន់មុននោះប្រាប់ថា «អ្នកនាង គង់ សុជាតិ មិនបានទទួលរង្វាន់ជ័យលាភីនោះទេ តែអ្នកនាងទទួលបានពានរង្វាន់បវរកញ្ញាថតរូបស្អាតជាងគេ»៕

Leave a Reply