មក​មើល​ភាព​ខុសគ្នា​ដូច​មេឃ​ ​និង​ ​ដី​ ​ផ្លូវ​ទៅ​មណ្ឌលគីរី​កាល ២០០៧​ ​និង​ ​បច្ចុប្បន្ន​…

ស្ថិតនៅភូមិភាគប៉ែកឦសាននៃប្រទេសកម្ពុជា មណ្ឌលគីរី ជាទីស្ថាន​គ្របដណ្ដប់​ដោយ​ធម្មជាតិ​ដ៏​ត្រកាល​មានព្រៃភ្នំ ទឹកជ្រោះជ្រលងដងអូរ និង អាកាសធាតុដ៏ត្រជាក់ខុសប្លែកពីខេត្តដទៃ ។

បើ​ក្រឡេក​ទៅមើលស្ថានភាពផ្លូវទៅកាន់ទឹកដីដ៏អស្ចារ្យនេះកាលពីអតីតកាល (ជាង ១០ឆ្នាំមុន) គឺពិបាកធ្វើដំណើរខ្លាំង ត្រូវ​ឆ្លងកាត់ភក់ផុងរាប់គីឡូម៉ែត្រ  ជួបឧសគ្គលំបាកគ្រប់ជំហានទម្រាំអាចទៅដល់គោលដៅបាន ។

ដោយឡែកក្នុងយុគសម័យប្រទេសជាតិកំពុងអភិវឌ្ឍន៍ ការសាងសង់ផ្លូវត្រូវស្ថាបនាទូទាំង​ប្រទេស​កម្ពុជា​ ព្រមទាំងខេត្តមណ្ឌលគីរី ដើម្បីធ្វើយ៉ាងណាសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន ការដឹកជញ្ជូនបម្រើដល់សកម្មភាពសេដ្ឋកិច្ច ពិសេសនោះ គឺដើម្បីវិស័យទេសចរណ៍ដ៏មានសក្ដានុពល ។

ខាងក្រោមនេះជាភាពខុសគ្នាផ្លូវទៅមណ្ឌលគីរីកាលពីអតីត និង បច្ចុប្បន្នកាល ដោយ​ដក​ស្រង់​ចេញ​ពីមន្ទីរទេសចរណ៍ខេត្តមួយនេះ ៖

Leave a Reply