លើកដំបូងបំផុត! មាស សុខសោភា ច្រៀងរួមនឹង Noly ក្នុងបទបែបមនោសញ្ចេតនាជ្រាលជ្រៅ (មានចម្រៀង)

ជាលើកដំបូងរបស់កំពូលតារាចម្រៀង មាស សុខសោភា បានសហការបញ្ចេញសំឡេងរួមគ្នាក្នុងចម្រៀងតែមួយនឹងតារាចម្រៀង Original Song ដ៏មានទេពកោសល្យ Noly ។ បទចម្រៀង «មនុស្សសំខាន់» ច្រៀងរួមគ្នារវាងកំពូលតារាស្រី មាស សុខសោភា និង Noly ជាបទបែបមនោសញ្ចេតនាស្នេហារវាងបុរស និង នារីយ៉ាងផ្អែមល្ហែម ទើបតែបញ្ចេញនៅលើបណ្ដាញសង្គមមុននេះបន្តិច ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ព្រោះថានេះជាលើកដំបូងហើយដែលពួកគេបកស្រាយចម្រៀងរួមគ្នា ។

មនោសញ្ចេតនាស្នេហាប្រុស-ស្រី លាយឡំសាច់ភ្លេងបែបបុរាណ-សម័យ បង្ហាញក្នុងបទ «មនុស្សសំខាន់» ពិសេសឆ្លុះបញ្ចាំងពីតថភាពសង្គម ធ្វើឱ្យបទចម្រៀងទាំងមូលកាន់តែពីរោះ រស់រវើកមួយកម្រិតទៀត ។ សូមស្ដាប់ទាំងអស់គ្នា ៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply