ឃើញរូបភាពលើឆាកការប្រកួតបវរកញ្ញា ១៩៩៥ ស្រណោះ អ៊ិត សេដ្ឋា ជាពិធីករកាលនោះណាស់!

ថ្មីៗនេះនៅក្នុងបណ្តញសង្គមហ្វេសប៊ុក បានចែករំលែករូបភាពតៗគ្នាពីគណនី «Support Beauty Pegeant» នូវការប្រកួតបវរកញ្ញាកាលឆ្នាំ ១៩៩៥ ។ រូបភាពជាច្រើនសន្លឹកបានបង្ហាញនូវសកម្មភាពរបស់បរវរកញ្ញាជាច្រើននាក់ មានសម្រស់ស្រស់ស្អាតប្លែក កាលពីសម័យនោះ ។

នៅក្នុងរូបភាពនៅក្នុងការប្រកួតនោះដែរ បើចាប់អារម្មណ៍ពីពិធីករ និង អ្នកសម្របសម្រួលកម្មវិធីវិញ លោកអ្នកប្រាកដជាបានឃើញនូវអតីតពិធីករដ៏ល្បីល្បាញគឺលោក អ៊ិត សេដ្ឋា ។

រូបភាពប៉ុន្មានសន្លឹក របស់លោក អ៊ិត សេដ្ឋា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន នឹកស្រណោះ សមត្ថភាព និង កេរ្តិ៍ឈ្មោះរបស់លោកកាលនៅមានជីវិតណាស់ ។ គួររំឭកដែរថា នៅក្នុងឆ្នាំ ១៩៩៤ មកលោកគឺជាពិធីករ ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង តែដោយរោគគាពាធនៅឆ្នាំ ២០១៧ លោកក៏បានបាត់បង់ជីវិតទៅ ៕

Leave a Reply