ស្តាយមួយជីវិតប្អូនប្រុសដ៏សែនល្អ តាំងពីកើតមកធំជាមួយគ្នា ប្អូនមិនដែលធ្វើឲ្យម៉ាក់ប៉ាពិបាកចិត្តទេ មិនគួរណាប្អូនប្រុសស្លា ប់ បាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែ

ដំណឹងដ៏សែនក្រៀនក្រំ និងសោកសៅជាទីបំផុត ដែលបានកើតឡើង ចំពោះយុវជនម្នាក់ ដោយគាត់បានទទួលមរណភាពកាលពីព្រឹកមិញនេះ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ដែលជាហេតុធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ និងមិត្ដភក្ដិរបស់គាត់មានទុក្ខជាទម្ងន់ ព្រោះមិនគួរណាមនុស្សល្អដូចប្អូនប្រុស ត្រូវលាចាកលោកទាំងវ័យក្មេងបែបនេះឡើយ។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះ Veasna Srey Srors ដែលគាត់ត្រូវជាបងប្អូន នៃ ស ព បានបង្ហោះសារមួយឃ្លាថា៖”ជាតិក្រោយមានពិត សុំអោយពួកយើងកើតជាបងនិងប្អូនគ្នាទៀតតែសុំមិនអោយដូចជាតិនេះទេ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ស្តាយមួយជីវិតប្អូនប្រុសដ៏សែនល្អតាំងពីកើតមកធំជាមួយគ្នា ប្អូនមិនដែលធ្វើអោយប៉ាម៉ាក់ពិបាកចិត្ត គេងឱបគ្នារាល់យប់ ចែបែកតែ ២ខែសោះអូនទៅមិនបានប្រើពាក្យលាសូម្បីតែមួយមាត់សោះ ឯណាពាក្យការពារចែមើលថែចិញ្ចឹមចែ ឥលូវមិចមិនក្រោកមកគេងក្នុងនោះធ្វើអីម្ចាស់បេះដូងចែអើយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បន្ថែមពីលើនេះ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Thida Sor បានចូលទៅខមិន ប្រាប់ពីមូលហេតុនៃការស្លា ប់ របស់យុវជនខាងលើ គឺស្លា ប់ ដោយសារតែគាត់ រអិលជើងធ្លាក់ពីលើជ្រោះ នៅភ្នំរលាបគុយ។ ក្រោយទទួលបានដំណឹងមរណភាពនេះរួចមក មហាជនបានសម្ដែងការសោកស្ដាយជាពន់ពេក ចំពោះក្រុមគ្រួសារ ស ព និងបានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំមួយនេះផងដែរ។

Leave a Reply