ព្រឺសម្បុរខ្ញាក! ពេលមើលវីដេអូ បញ្ជាន់រូប ផ្កាយ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ថ្ងៃមុន (មានវីដេអូ)

ភ្នំពេញ៖ រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីពេលថ្មីៗនេះ ដែលត្រូវបានគេស្កាល់ថា ជាតារាសម្ដែងវ័យក្មេង ដែលមាន ឈ្មោះថា ចាន់ សម្បត្តិរតនផ្កាយ ដោយមូលហេតុមកពីឡានមួយគ្រឿងសំដៅដេញបុកម៉ូតូរូបគេបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ទាំងនៅក្មេងវ័យ។

ជុំវិញក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិតរួចមក បានធ្វើឲ្យមហាជន មិត្តភក្ដិ និងក្រុមគ្រួសារមានការសោកស្ដាយ អាណិតអាសូរដល់រូបគេជាខ្លាំង។ គួរបញ្ជាក់ផងដែរថា ចាន់ សម្បត្តិរតនផ្កាយ បានស្លាប់កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ កាលពីពេលថ្មីៗនេះផងដែរ។

ជាក់ស្ដែង ក្រោយតារាវ័យក្មេងនេះ បានស្លាប់មិនបានប៉ុន្មានផង ស្រាប់តែក្រុមគ្រួសារ សម្បត្តិរតនផ្កាយ បានទៅមើលគ្រូសារចូលរូប ដើម្បីចង់ដឹងពីមូលហេតុ និង ការអាឡោះអាល័យរបស់រូបគេ ដែលបានស្លាប់ទាំងវ័យក្មេងបែបនេះ។

ដោយនៅក្នុងវីដេអូដែលទើបតែផុស មើលហើយព្រឺសម្បុរ ហើយសឹងតែទប់ទឹកភ្នែកមិនបាន ដោយសារខាងក្រុមគ្រួសារទ្រហោយំសឹងតែបោកខ្លួន ដោយការនឹករលឹកដល់កូនប្រុស។

ហើយនៅក្នុងវីដេអូ ដែលអន្ទងព្រលឹងចូលខ្លួនដល់អ្នកគ្រូចូលរូបនោះរួច ព្រលឹង សម្បត្តិរតនផ្កាយ បានយំសោករៀបរាប់ពីទុក្ខលំបាកខ្លួនទៀតផង៕
ប្រភពវីដេអូ៖ Sokun David ចង់ដឹងកាន់តែច្បាស់​ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply