សូមអបអរសាទរ! ទីបំផុត សុខ ពិសីតូច បានក្លាយជាតួសម្តែង ក្នុងរឿង “កូនជិត កូនឆ្ងាយ” ហើយ ដឹងតែកំសត់ និងល្អមើលម៉ង, កុំភ្លេចជួយគាំទ្រគាត់ផង (មានវីដេអូ)

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេប៊ុកជាច្រើន ប្រហែលជានៅចាំបាន ក្មេងប្រុសម្នាក់ឈ្មោះ ធី គេតែងហៅថា សុខ ពិសីតូច កាលពីឆ្នាំ ២០១៦ កន្លងទៅនោះហើយ ហើយក៏មានប្រវត្តិកំសត់ ធ្លាប់ត្រូវបានគេមើលងាយ គេថាធ្វើខ្ទើយអ៊ីចឹង អាក្រក់ណាស់ ធ្វើប្រុសវិញទៅ ធ្លាប់ធ្វើការងារជាអ្នក លាងចាន រត់តុក ជាដើម។


កាលនោះគ្រប់គ្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង នូវទឹកដមសម្លេង របស់ ក្មេងប្រុសរូបនេះផងដែរ ដែលមានសម្លេងដូច សុខ ពិសី ខ្លាំងណាស់ ។បាត់មុខមួយរយៈ ស្រាប់តែពេលថ្មីៗនេះ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញសម្រស់របស់ក្មេងប្រុសម្នាក់នេះ បានប្តូរប្រែ ទៅជាមនុស្សស្រី យ៉ាងស្រស់ស្អាត ប្លែក មើលសឹងតែមិនស្គាល់ ។


ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ សុខ ពិសីតូច មានឱកាស ក្នុងការចូលរួមសម្តែងរឿងថ្មីហើយ ក្រោមចំណងជើងថា “កូនជិត កូនឆ្ងាយ”។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផេក “JOB Production” បានធ្វើការ Live វីដេអូរបស់ ពិសីតូច ព្រមទាំងបានភ្ជាប់សារបញ្ជាក់ថា “ជួបជាមួយ អូន សុខ ពិសី តូច ថតរឿងថ្មី”។ឆ្លៀតក្នុងឱកាសនោះ សុខ ពិសីតូច បានបកស្រាយចម្រៀងជាច្រើនបទ ពិតជាពីរោះ និងមានសម្លេងដូចតារាចម្រៀង សុខ ពិសី ខ្លាំងណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត
សូមទស្សនាវីដេអូខាងក្រោមនេះ ៖


Leave a Reply