រៀបការច្រើនឆ្នាំមែន! តែជីវិតគូ គង់ ចាន់ស្រីមុំ ត្រូវគេសរសើរទៅដល់ណា តែងតែស្វីតដល់ហ្នឹង

កំពត៖ ដូចដែលប្រិយមិត្តបានដឹងហើយថា ជីវិតគូរបស់ តារាសម្ដែង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា ជាប្ដីប្រពន្ធគំរូមួយគូ ដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បាន ព្រោះថា អ្នកទាំងពីរនាក់នេះ តែងតែបង្ហាញភាពកក់ក្ដៅក្នុងគ្រួសារជាញឹកញាប់ ពិសេសគឺការផ្ដល់នូវភាពផ្អែមល្ហែមជាមួយគ្នា មិនចេះចប់ មិនចេះហើយ រាល់គ្រប់សកម្មភាព និង គ្រប់ទីកន្លែង ស្អាតៗថ្មីៗរហូត។

ហើយថ្មីៗនេះ ក៏មិនខុសពីរាល់ដងដែរ ដែលតារាមួយគូនេះ បានបង្ហាញភាពរ៉ូមែនទិកជាមួយគ្នា តាមរយៈដំណើរកម្សាន្តលំហែកាយចុងសប្ដាហ៍ បែបលក្ខណៈគ្រួសារ នៅលើទឹកដីខេត្តកំពត ដោយបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម

ក្នុងឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត អមនឹងបរិយាកាសល្អៗ ហើយរូបភាពនីមួយៗ ពួកគេបង្ហាញកាយវិការ ស្និទ្ធិស្នាលនឹងគ្នាយ៉ាងស្អិតរមួត ធ្វើឲ្យហ្វេនៗឃើញហើយចង់លើសជាតិស្ករ ជំនួសតែម្តង។

គួរបញ្ជាក់ផងដែរថា បើទោះជាតារាមួយគូនេះ ស្រលាញ់គ្នាយូរឆ្នាំហើយក៏ដោយ ប៉ុន្តែពួកគេ កាន់តែល្អូកល្អើននឹងគ្នាខ្លាំងលើសដើម មិនឲ្យចាញ់គូស្នេហ៍ស្រករក្រោយប៉ុន្មានទេ។ ហើយតាមរយៈរូបភាពនានា

របស់តារាមួយគូនេះ យើងឃើញថា មានមហាជនជាច្រើន សម្ដែងក្ដីរីករាយជាខ្លាំង ពេលដែលបានឃើញគ្រួសារតូចមួយនេះ កាន់តែមានសុភមង្គលនឹងគ្នាគួរឲ្យច្រណែនបែបនេះ ៕ ទស្សនារូបភាពខាងក្រោម៖

Leave a Reply