មិនអាចទទួលយកបាន! សន្យានិងស្វាមីថា បង្កើតកូនស្រីឲ្យប្តី តែចុងក្រោយជួបរឿងអកុសល សល់ត្រឹមរូបថតស្រស់ញញឹម…

នារីដ៏ស្រស់ស្អាតម្នាក់បានទទួលមរណភាពកាលពី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដែលធ្វើឲ្យស្វាមី និងក្រុមគ្រួសារមានទុក្ខជាទំងន់ សឹងតែមិនអាចទទួលយកបាន ព្រោះតែពេលវេលាវាលឿនពេក ធ្លាប់តែជួបជុំគ្នា និយាយគ្នាលេង ដើរលេងជុំបងប្អូន និងស្វាមី តែពេលនេះអ្វីៗមិនអាចត្រលប់ក្រោយ បានត្រឹមសម្រក់ទឹកភ្នែកគ្រប់គ្នា និងបួងសួងជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀត។

ក្នុងនោះដែរ មានគណនីហ្វេសប៊ុកមួយឈ្មោះថា Bros Mab ដែលត្រូវជាស្វាមីនៃសព ក៏បានសោកស្តាយយ៉ាងខ្លាំង ហើយក៏មិនអាចទទួលយកបាន គាត់បានបង្ហោះសារថា “ហេតុអ្វីអូនកុហកបងហា អូនសន្យាថាបង្កើតកូនស្រីអោយបងនោះ សន្យាបង្កើតគ្រួសារតូចមួយនេះមានសុភមង្គលជាមួយគ្នាហ៎ មេចឥលូវអូនទុកបងចោលនៅម្នាក់ឯងចឹង ប្រពន្ធសម្លាញ់ Chhoryi Kim សូមអូន និងកូនយើងទៅអោយបានសុខណា”។

ក្រុមគ្រួសារនៅតែមិនអស់ចិត្ត ក៏នាំគ្នាបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកទៀតថា “ក្នុងនាមខ្ញុំជាស្វាមីនៃសព ប្រពន្ធខ្ញុំឈ្មោះ គឹម ឆយ្យី (លក្ខណា) សូមថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូន បងប្អូនក្រុមការងារ ទាំងជិតទាំងឆ្ងាយទាំងអស់ដែលបានចូលរួមរំលែកទុក្ខ ក៏ដូចជាចូលរួមក្នុងពិធីបុណ្យសព និងបងប្អូនដែលបានចូលជាបច្ច័យពីចំងាយដោយមិនបានរៀបរាប់ឈ្មោះអស់។ សូមជូនពរអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខគ្រប់ៗពេល ហើយក៏សូមអភ័យទោសបើទទួលមិនបានដិតដល់🙏🙏🙏”។


ដោយឡែកគណនីហ្វេសប៊ុករបស់មិត្តភក្តរបស់សព ឈ្មោះ «បងថារី សាន់ អេសសុី »បានបង្ហោះថា៖ «Chhoryi Kim RIP😭🙏អ្នកលក់បង្អែមដ៏រស់រាយប្រចាំរង្វង់មូលខេត្តកោះកុង ខ្ញុំជាម៉ូយបង្អែមរបស់គាត់តាំងពីគាត់នៅកុមារីម្ល៉េះ ប្អូនស្រីជាមនុស្សខិតខំតស៊ូតាំងពីតូច តែពេលនេះ😭ខ្ញុំលែងបានឃើញអ្នកលក់បង្អែមដ៏រស់ម្នាក់នេះតទៅទៀតហើយ🙏😭សូនប្អូនស្រីបានទៅដល់សុគតិភពចុះ😴មានជាតិក្រោយកុំអោយអភ័ពអាយុខ្លីដូចជាតិនេះទៀត🙏😭😴»។គណនីហ្វេសប៊ុកនេះបានបញ្ជាក់ថា នាងកើតជំងឺ«ឈាមសរឡើង និងធ្លាក់ឈាម» ៕

Leave a Reply