ចាក់ដោត! ថមមី ថា ប្រពន្ធគឺជាមនុស្សម្នាក់ដែលស្រលាញ់អ្នកខ្លាំងជាងគេ បន្ទាប់ពីឪពុកម្តាយអ្នក ទោះនាងអាចមិនស្អាតដូចស្រីខាងក្រៅ តែស្រីខាងក្រៅមិនស្មើប្រពន្ធក្នុងផ្ទះទេ

តារាចម្រៀង សួស វីហ្សា ដែលបានចាប់ដៃតារាសម្តែង លោកថម មី សាងគ្រួសារមួយយ៉ាងកក់ក្តៅជាមួយនិងមនុស្សម្នាក់ ដែលហ៊ានកាន់ដៃយើងអស់មួយជីវិត ហើយគ្រួសារដ៏កក់ក្តៅមួយនេះ ពិតជាធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗ កោតសរសើរ និងស្រលាញ់អ្នកទាំងពីរកាន់តែខ្លាំងឡើង ។


ជាមួយគ្នានោះផងដែរ តារាម្តែង និងតារាចម្រៀងរូបនេះ កំពុងតែមានដំណក់ឈា ម ដោយអ្នកនាង សួស វីហ្សា កំពុងតែពពោះកូននៅក្នុងផ្ទៃ និងមើលថែកូនស្រីនៅផ្ទៃ មួយបានយ៉ាងល្អ។ ចំណែកលោកថមមី ក៏បានបំពេញតួនាទីជាស្វាមីល្អ និងជាឪពុកល្អ ម្នាក់ផងដែរ។


ដោយឡែកតារាសម្តែងលោកថម​មី បានបង្ហោះសារយ៉ាងខ្លីថា “ប្រពន្ធគឺជាមនុស្សម្នាក់ដែលស្រលាញ់អ្នកខ្លាំងជាងគេ បន្ទាប់ពីឪពុកម្តាយអ្នក នាងជាអ្នកបំពេញកិត្តយសនិងអត្ថន័យជីវិតរបស់អ្នក នាងអាចមិនស្អាតដូចស្រីខាងក្រៅ តែស្រីខាងក្រៅមិនស្មើប្រពន្ធក្នុងផ្ទះទេ .។ ស្រលាញ់អូនជារៀងរហូត ថ្ងៃនេះជូនប្រពន្ធមកពេទ្យពិនិត្យសុខភាពម្តាយនិងកូន “។

Leave a Reply