គឹម លីហ្សា សុខចិត្តលះបង់ការរស់នៅអូស្រ្តាលី មកធ្វើជាអ្នកជំនួញនៅក្នុងស្រុក

តារាសម្តែងកូន ២ គឹម លីហ្សា បានមករស់នៅស្រុកខ្មែរជាមួយស្វាមី និង កូនៗជាច្រើនខែមកហើយ ក្រោយពីនាងសម្រេចចិត្តមកធ្វើជំនួញនៅក្នុងស្រុកកំណើត ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ គឹម លីហ្សា បានពោលពាក្យថា ប្រសិនបើការងារអនឡាញមិនអាចរកកម្រៃបានច្រើនគួសមទេ នាងច្បាស់ជាមិនលះបង់ការរស់នៅប្រទេសអូស្រ្តាលីនោះទេ ។

ដើមឡើយ គឹម លីហ្សា មិនមែនជាអ្នកពូកែនិយាយ និង ពូកែលក់ដូរតាមអនឡាញនោះទេ តែថ្មីនេះគេសង្កេតឃើញតារាសម្តែង និង ចម្រៀងរូបនេះមានការជោគជ័យខ្លាំងនៅក្នុងមុខជំនួញរបស់ខ្លួន រហូតពេលនេះនាង និង ក្រុមគ្រួសារបានមករស់នៅស្រុកកំណើតវិញ ក្រោយពីនាងបានរៀបការ និង បានចេញទៅរស់នៅប្រទេសអូស្ត្រាលីមួយរយៈ ។

ចុងក្រោយ គឹម លីហ្សា ពោលពាក្យយ៉ាងជឿជាក់ថា ប្រសិនបើការងារជំនួញរបស់នាងមិនអាចរកកម្រៃបានច្រើន នាងច្បាស់ជាមិនលះបង់ការស់នៅប្រទេសអូស្រ្តាលី ហើយនាំកូនៗ និង ស្វាមី មករកស៊ីបែបនេះនៅស្រុកកំណើតឡើយ ។

ពេលនេះ គឹម លីហ្សា កំពុងតែជោគជ័យ និង លេចមុខខ្លាំងនៅក្នុងមុខរបររបស់នាងដែលថ្មីៗនេះនាងថែមទាំងទើបទិញផ្ទះវីឡានៅផ្លូវជាតិលេខ ៦ អា ទៀតផង ។ ដោយសារជោគជ័យខ្លាំងលើមុខជំនួញបែបនេះទើបគេគិតថា គឺម លីហ្សា ប្រហែលមិនចាប់អាជីពសិល្បៈទៀតឡើយបើទោះរូបសម្រស់របស់នាងនៅតែស្អាតមិនប្រែប្រួលពីមុនក្តី ៕

Leave a Reply