ស៊ុយអែត បា ញ់តេស្តមីស៊ីល ការពារវា យប្រ ហារ ពីដីទៅអាកាស ផ្អើលអ្នកជិតខាង.!

មីស៊ីលការពារដែនអាកាសបា ញ់ពីដី វា យប្រ ហារក្នុងរយៈចម្ងាយជិតរបស់ប្រទេសស៊ុយអែត RBS 98 ទើបបានបា ញ់តេស្តសាកល្បងបានយ៉ាងជោគជ័យនៅក្នុងសប្ដាហ៍នេះ នេះបើយោងតាមសេចក្តី ប្រកាសមួយ ដែលធ្វើឡើង ដោយកងកម្លាំងប្រ ដាប់អា វុធរបស់ប្រទេសស៊ុយអែតនៅថ្ងៃសុក្រម្សិលមិញនេះ។

យោងតាមមន្ត្រីជំនាញរបស់ប្រទេសស៊ុយអែត បានឲ្យដឹងថាមីស៊ីលវា យប្រ ហារពីដីទៅក្នុងអាកាសនេះគឺជាប្រភេទមួយនៃមីស៊ីលវា យប្រ ហារពីអាកាសទៅក្នុអាកាស IRIS-T ផលិតឡើងដោយប្រទេសអាល្លឺម៉ង់ ដែលកំពុងតែដាក់ប្រើប្រាស់ដោយប្រទេសចំនួន១១រួមមានទាំងប្រទេសជាសមាជិកអង្គការណាតូ មួយចំនួនផងដែរ ។

នៅក្នុងការបា ញ់តេស្តធ្វើឡើងនាថ្ងៃទី២២ ខែមិថុនានោះ មីស៊ីលនោះត្រូវបានគេបា ញ់ចេញពីរ៉ឺម៉កអូសដោយរថយន្តពាសដែក BvS 10 ហើយរថយន្តនេះ មានពីរផ្នែកគឺមួយផ្នែកផ្ទុកបុគ្គលិក យោធាចំនួន៤នាក់និងមួយផ្នែកផ្សេងទៀត ផ្ទុកគ្រា ប់មីស៊ីលចំនួន៤គ្រា ប់ ៕ ប្រភព My Buzz

Leave a Reply