អាណិតណាស់! ទើបរៀបការជាមួយគ្នាបានមួយថ្ងៃសោះ ពេលនេះបងទៅចោលអូនហើយ វាលឿនពេកហើយសម្រាប់អូន…

កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ធ្វើឲ្យក្រុមគ្រួសារ ពិសេសគឺភរិយាពិតជាមានការតក់ស្លុតចិត្តជាខ្លាំង ពេលបានដឹងថា ស្វាមីរបស់ខ្លួនបានទទួលមរណភាព នេះពិតជាដំណឹងមួយដ៏ឈឺចាប់បំផុតនៅក្នុងជីវិត។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Nhet Sreyleap ដែលត្រូវជាភរិយានៃ ស ព បានបង្ហោះសារទាំងទឹកភ្នែក និងក្រៀមក្រំបំផុតថា “បងចាកចេញលឿនពេកហើយ សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព ប្រាថ្នាជួបបងគ្រប់ៗជាតិជាប្តីប្រពន្ធនឹងគ្នាទៀត

អរគុណសម្រាប់ក្តីស្រលាញ់គ្រប់យ៉ាង អូនដឹងថាបងស្រលាញ់អូនខ្លាំងណាស់ ហើយអូនក៏ស្រលាញ់បងខ្លាំងដែរ។ បើយើងមានកូន អូននឹងថែរក្សាកូនយើងឲ្យបានល្អបំផុត កុំបារម្ភអីបងសម្លាញ់។ គាត់ឆ ក់ខ្ សែភ្លើ ង ម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

ទន្ទឹមនឹងនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sarath Kong គាត់បានបង្ហោះសារទាំងក្តីអាណិតចំពោះកូនក្រមុំថា “មិនគួរសោះ ទើបជួបគ្នាថ្មីៗសោះ អាពារហ៍ពិពារហ៍ពីម្សិលថ្ងៃនេះស្លា ប់អាណិតណាស់”។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនចង់ដឹងក៏ចូលមកខមិនសួរទៅកាន់ម្ចាស់គណនីហ្វេសប៊ុកថា​ “ទើបការម្សិលមិញ? ម្ចាស់គណនីឆ្លើយវិញថា “ចាស” ពិតជាមិនគួរឲ្យជឿ”។

ម្នាក់ៗបង្ហាញក្តីអាណិតអាសូរ ចំពោះបងស្រី ដែលទើបតែរៀបអាពាហ៍ពិពាហ៍ តែបែរជាមកជួបរឿងមិនល្អបែបនេះ សូមឲ្យបងប្រុសទៅឲ្យបានសុខ៕

Leave a Reply