ខាងជើងផ្អាក់សកម្មភាពកងទ័ព,ខាងត្បូងបង្កើនកម្លាំងថែម និងត្រៀមខ្លួនធ្វើសង្គ្រាមគ្រប់វិនាទី ព្រោះមិនទុកចិត្ត គីម ជុងអ៊ុន ដែលតែងតែក្រឡិចក្រឡុច

(អន្តរជាតិ)៖ ព្រំដែន កូរ៉េ ស្ថិតនៅក្រោម ការប្រុងប្រយ័ត្ន ខ្ពស់ នៅពេល កូរ៉េខាងជើង ដាក់ ទាហាន ឱ្យ ឈរជើង នៅ ទីតាំង សម្រាប់ ការគំរាមកំហែង នៃ សង្គ្រាម។ កូរ៉េខាងជើង និង ខាងត្បូង កំពុងស្ថិតក្នុងស្ថានភាពតានតឹងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ ការប្រឈមមុខដាក់គ្នាដ៏ខ្លាំងនេះ បានកើតឡើងនៅពេលដែលកូរ៉េខាងជើងបានបំផ្ទុះកម្ទេចចោល ការិយាល័យទំនាក់ទំនងរួមគ្នា សម្រាប់ទំនាក់ទំនងសន្តិភាពកូរ៉េ។

សារព័ត៌មានDaily NK បានរាយការណ៍ថា អង្គភាពយោធាកូរ៉េខាងជើងនៅជិតព្រំដែនកូរ៉េទាំងពីរ នៅតែមាន ការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ការត្រៀមខ្លួនប្រយុទ្ធ។ ទោះជាមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ជា អោយផ្អាកសកម្មភាពយោធាប្រឆាំងកូរ៉េខាងត្បូងកាលពីថ្ងៃទី២៣ ខែមិថុនា។

ប្រភពព័ត៌មានយោធា បានប្រាប់សារព័ត៌មាន Daily NK ដោយនិយាយថា “ក្រុមអ្នកដឹកនាំយោធា មិនបាន បញ្ជាឱ្យផ្អាកការត្រៀមលក្ខណៈប្រយុទ្ធខ្ពស់នោះទេ។ យោធា ដែលនៅជិតព្រំដែនអន្តរកូរ៉េ កំពុងធ្វើសមយុទ្ធ និង សកម្មភាព ផ្សេងទៀត ស្ថិតនៅក្រោមស្ថានភាពត្រៀមប្រយុទ្ធខ្ពស់”។

អគ្គសេនាធិការ នៃ ប្រទេសនេះ បានបញ្ជាឱ្យអង្គភាពយោធាទាំងអស់ នៅតាមខ្សែរជួរមុខរបស់ប្រទេសនេះ ត្រៀមប្រុងប្រយ័ត្នខ្ពស់បំផុតរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា។ កងកម្លាំងទាំងនេះ រួមមានអង្គភាពកងទ័ពជើងទឹក និង កងទ័ពអាកាស ពិសេសនៅក្នុងតំបន់។ បទបញ្ជាប្រុងប្រយ័ត្នខ្ពស់នេះគឺដោយសារតែលោកគីម ជុង អ៊ុន គ្រាន់តែបញ្ជាឱ្យផ្អាកសកម្មភាពយោធា ជាជាងលុបចោលសកម្មភាពយោធានោះ។

សារព័ត៌មាននេះ បានបន្តថា ” អគ្គសេនាធិការ នៃ ប្រទេសនេះ និយាយថា យោធាគួរតែរក្សាស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ក្នុងការវាយកម្ចាត់សត្រូវ បានភ្លាមៗ នៅពេលដែលមេបញ្ជាការកំពូលបញ្ជានោះ។ ពួកគេ និយាយថា យោធាគួរតែរក្សាស្ថានភាពត្រៀមប្រយុទ្ធខ្ពស់ នៅក្នុងអំឡុងពេលហ្វឹកហាត់នៅរដូវក្តៅ” ។ រយៈពេលហ្វឹកហាត់យោធា នៅរដូវក្តៅរបស់កូរ៉េខាងជើងគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ៕

Leave a Reply