ក្រមុំស្តូក! ពេល សុខ សុជាតា លេងតែងខ្លួនបែបនេះ ប្លែកខ្លាំង

ភ្នំពេញ៖ ពេលវេលាចេះតែទៅមុខ អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ សុខ សុជាតា ពេលនេះ កាន់តែលូតលាស់ធំធាត់ជាងមុន ចំណែកការងារក្នុងវិស័យសិល្បៈ ក៏កាន់តែមានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ទស្សនិកជន និងអ្នកគាំទ្រនាងជាច្រើន បានសម្គាល់ឃើញថា នាងកាន់តែពេញរូបពេញរាងជាងមុន​។ ហើយរូបសម្រស់ក៏កាន់តែប្រែជាស្អាតប្លែក គួរឲ្យចាប់អារម្មណ៍។ បើងាកទៅមើលការតុបតែងខ្លួនវិញ ឃើញថា តែងតែមានភាពលេចធ្លោខ្លាំងតែម្ដង។

ជាការពិតណាស់ មុននេះបន្តិច សុខ សុជាតា បានបង្ហោះរូបភាពជាច្រើនសន្លឹក ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនៗជាច្រើន ភ្លឹកជាមួយរូបសម្រស់ថ្មីពេលពេញរូបពេញរាងរបស់នាងបែបនេះ។

បើទោះបី នាងនៅក្មេង តែសម្រស់តារាស្រីវ័យក្មេងរូបនេះ ពិតជាស្រស់សោភាគួរឲ្យទាក់ទាញខ្លាំងតែម្ដង ដោយនាងបានតុបតែងមុខ និង ស្ទាយ៍តែងខ្លួនបែបឃ្យូតៗ មើលទៅកាន់តែស្អាតជាងមុនតែម្តង៕សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply