​ស្អាតស្រាប់ទៅហើយ ពេល ម៉ៃយ៉ា ប្តូរស្ទីលក្នុងឈុតអឺរ៉ុបទៀត កាន់តែស្អាតប្លែក

តាំងពីដើមឆ្នាំ ២០១៩ មកដល់ឆ្នាំ ២០២០ នេះ តារាម៉ូដែល និង តារាសម្តែងកូនកាត់ខ្មែ-អាល្លឺម៉ង ម៉ៃយ៉ា ហាក់មមាញឹកយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ ទាំងការសម្តែងខ្សែភាពយន្ត និង ការថតស្បតពាណិជ្ជកម្មផ្សេងៗ ជាពិសេសតារាកូនកាត់រូបនេះ ត្រូវបានបណ្តាក្រុមហ៊ុនថែសម្រស់មួយចំនួនបានជ្រើសរើសធ្វើជាតំណាងផលិផលរបស់គេ ។

ជាការពិរការមមាញឹកក្នុងការងារសិល្បៈ ម៉ៃយ៉ា ក៏តែងតែបង្ហាញមុខ និង ស្ទីលនៃការតុបតែងខ្លួនប្លែកៗគ្នាជារៀងរាល់ថ្ងៃ តែអ្វីដែលហាក់ធ្វើឲ្យតារាកូនកាត់រូបនេះកាន់តែមើលទៅទាក់ទាញជាងនេះទៅទៀតនោះ គឺនៅថ្មីៗនេះ ម៉ៃយ៉ា បានបង្ហាញខ្លួនក្នុងឈុតបែបអឺរ៉ុប ក្នុងការថតស្បតឲ្យសម្អាងការមួយ ។

ជាកូនកាត់ខ្មែរ-អាល្លឺម៉ង់ មានសម្រស់ស្រស់ស្អាតស្រាប់ទៅហើយ នៅពេលបន្ថែមការតុបតែងខ្លួន និង ការស្លៀកពាក់បែបអឺរ៉ុបបែបនេះទៀត ម៉ៃយ៉ា គឺដូចនឹងនារីបរទេសទាំងស្រុងតែម្តង បើសិនមិននិយាយភាសាខ្មែរនោះ គឺគ្មាននរណាដឹងថានាងជាកូនកាត់ខ្មែរនោះទេ ៕

Leave a Reply