តារាហ្វេសប៊ុកអ្នកនាង Love Riya បានទៅចូលរួមបុណ្យ៧ថ្ងៃរបស់ឪពុកអ្នកនាងខាត់ សុឃីម នៅថ្ងៃនេះ (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថានៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះនេះ អ្នកលក់ឡេ ដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya បានបង្ហោះសារចូលរួមរំលែកទុក្ខ គ្រួសារនៃសព ក្រោយដឹងថា លោក លាវ ខាត់ ត្រូវជា ឪពុក អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ឆ្នាំ ដោយ រោគាពាធ ។


ជាក់ស្តែង Riya បានភ្ជាប់សារខ្លីមួយថា ៖ «ថ្ងៃនេះនាងខ្ញុំ love Riya សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព ដោយឪពុក របស់បងស្រី ខាត់ សុឃីម បានលាចាកលោកទៅនាងខ្ញុំពិតជាសោកស្តាយមែនទែន បើបងប្អូនណាស្គាល់ អាស័យដ្ឋាន និងលេខទូរស័ព្ទរបស់គាត់ ជួយផ្តល់ដំណឹងដល់រូបនាងខ្ញុំផង ខ្ញុំមានទឹកចិត្តបន្តិចបន្តួច នាំយកថវិកាចំនួន២០០$ ដើម្បីចូលបុណ្យ»។


ដោយឡែក មុននេះបន្តិច នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ ចំពិធីបុណ្យ៧ថ្ងៃ លោក លាវ ខាត់ គេបានឃើញ Love Riya ក៏មកចូលរួមក្នុងពិធីនេះផងដែររកបដោយទឹកមុខក្រៀមក្រំយ៉ាងខ្លាំង Riya បានភ្ជាប់សារខ្លីមួយថា ៖«ថ្ងៃនេះនាងខ្ញុំ Love Riya បានចូលរួមរំលែកទុក្ខ ក្នុងពិធីគំរប់ខួប7ថ្ងៃ លោកឪពុក របស់ បងស្រី ខាត់ សុឃីម សូមឧទ្ទិសកុសល ផលបុណ្យទាំងអស់ ដល់ពុកម៉ែ បងប្អូន ទាំងអស់ គ្នាផងណា៎»៕ប្រភព៖ ហ្វេសប៊ុក Love Riya


ទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply