ត្រាំ ត្រៀមដ កទ័ពពីអាល្លឺម៉ង់ ទៅកាន់ប៉ូឡូញ, ក្រោយអាល្លឺម៉ង់មិនបង់ថ្លៃការពារចូលណាតូ និងត្រៀមឈរចាំខ្ទ ប់រុស្សុីនៅមុខរុស្សុីកាន់តែជិត!

នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបាននិយាយថាគាត់ប្រហែលជានឹងបញ្ជូនកងទ័ពសហរដ្ឋអាមេរិកមួយចំនួនពីប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសប៉ូឡូញ ក្នុងពេលធ្វើសន្និសិទកាសែតរួមគ្នាជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ។

លោក Duda កំពុងមានវត្តមាននៅក្នុងប្រទេសអាមេរិកហើយត្រូវបានគេមើលឃើញថាគឺជាមេដឹកនាំដំបូងបង្អស់ដែលបានបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសអាមេរិកចាប់តាំងតែពីវិរុសរា តត្បាតកូវីដ១៩បានវា យប្រ ហារនៅទីនេះ។

លោក Duda បានបញ្ជាក់ដូចគ្នាដែរថានឹងរំពឹងថា នឹងមានការកើនឡើងនៃវត្តមានរបស់យោធាអាមេរិក នៅក្នុងប្រទេសរបស់គាត់ហើយដែលវានឹងអាចធ្វើឲ្យប៉ូឡូញក្នុងការប្រ ឈមមុខសំពាធពីសំណាក់ប្រទេសរុស្សី។

សូមជម្រាបផងដែរថា អាមេរិកនឹកចង់ដ កទ័ពពីអាឡឺម៉ង់ចេញនេះ នៅក្រោយពេលដែលអាឡឺម៉ង់ហាក់មិនចង់បង់ប្រាក់ចូលឧបត្ថម្ភដល់អង្គ ការណាតូ ដែលជាថ្លៃដែលសម្រាប់យកទៅចាយវា យនៅក្នុងជួរកងទ័ពឬអាចហៅថាជាថ្លៃការ ពារ៕

Leave a Reply