អីយ៉ា!! ខានឃើញយូរ កូនប្រុស នាយចយ កាន់តែធំ កាន់តែ គួរឲ្យស្រឡាញ់ ដល់ហើយ សំខាន់ចេះធ្វើមុខ Sad ទៀត ពេលប៉ាៗ មិនឲ្យមើលទូរស័ព្ទ

បងប្អូនអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបហើយមើលទៅ កាលពី ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងផុតទៅ ភរិយា នាយ ចយ បានសម្រាលកូនប្រុស ដោយជោគជ័យ ដែលមានសុខភាពល្អ ទាំងម្តាយ និងកូន។មួយវិញទៀត កូន នាយចយ ឈ្មោះ ភិច ណាឃីន មានមុខមាត់គួរឲ្យស្រឡាញ់មែនទែន មុខអត់ដូច នាយចយ នោះទេ។


ក្រោយៗមក ភរិយា នាយ ចយ តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាមួយ នាយ ចយ ដែលជាស្វាមី និងកូនប្រុសសំណព្វចិត្ត ជាញឹកញាប់មិនដែលដាច់ឡើយ មើលទៅគ្រួសាររបស់គាត់ ពិតជាមានសុភមង្គល និងកក់ក្តៅណាស់។


គិតត្រឹមថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ នេះ ភិច ណាឃីន មានអាយុជាង ៩ខែហើយ មានភ្នែកធំៗ និងមុខមាត់ គួរឲ្យក្នាញ់ណាស់ ជាពិសេស ចេះធ្វើមុខ sad ទៀត ពេលប៉ាៗ មិនឲ្យមើលទូរស័ព្ទ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីភាពកក់ក្តៅនៃក្រុមគ្រួសាររបស់ នាយ ចយ៕

Leave a Reply