ឥណ្ឌាដឹងពីផែនការចិន!! រំអុករុស្សីប្រគល់កាំជ្រួចប្រឆាំងយន្តហោះS-400មុនពេលកំណត់ ទុកចាត់ការយន្តហោះចម្បាំងJ-2០ ដែលចិនអួតថាខ្លាំងគ្មានគូប្រៀប (មានវីដេអូ)

(អន្តរជាតិ)៖ មុននេះសារព័ត៌មានឥណ្ឌា បានរាយការណ៍ថា អាជ្ញាធរឥណ្ឌាបានជំរុញឲ្យរុស្ស៊ីពន្លឿនការប្រគល់ប្រព័ន្ធកជ្រួចS-400 មកឲ្យខ្លួនឲ្យបានលឿនមុនកាលកំណត់ ដោយសារតែខ្លួនកំពុងតែមានបញ្ហាព្រំដែនជាមួយចិន។

ឥឡូវសារព័ត៌មានEconomic Times បានអះអាងថា ឥណ្ឌាក៏បានស្នើសុំទិញកាំជ្រួចប្រឆាំងយន្តហោះIglaS កាំភ្លើងប្រយុទ្ធ និង គ្រាប់រំសេវ តាមច្រកទិញគ្រាអាសន្នផងដែរ។ ព័ត៌មានស្តីពីការទិញសព្វាវុធពីរុស្ស៊ីនេះ លេចឡើង ចំពេលរដ្ឋមន្ត្រីការពារជាតិឥណ្ឌា កំពុងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី រយៈពេលបីថ្ងៃ និងរដ្ឋមន្ត្រី ឥណ្ឌាបាននិយាយថា « សំណើរបស់យើងទទួលបានចម្លើយតបវិជ្ជមានពីភាគីរុស្ស៊ី»។

កាំជ្រួចយួរដៃ និង បាញ់ដោយការលីលើស្មា Igla-S ជាអាវុធការពារ ដែនអាកាស ដែលប្រើប្រព័ន្ធតាមចាប់ កម្ទេចគោលដៅhoming ។ វាហោះបាន៥ គីឡូម៉ែត្រ និងអាចកម្ទេចគោលដៅផ្សេងៗ ដែលសំដៅមករួម ទាំងយន្តហោះនិងដ្រូន។ ប្រពភពព័ត៌មាន បានឲ្យដឹងថា ឥណ្ឌានិងរុស្ស៊ីបានចរចាទិញកាំជ្រួច Igla-S ចំនួន ៥.១៣៧ ដើម សាង់សង់ រោងចក្រផលិតកាំភ្លើងវែងAK នៅឥណ្ឌា ទិញយន្តហោះប្រយុទ្ធ៣៣គ្រឿង រួមមាន MiG-29s និង Su-30MKI៕ សូមទស្សនាវីដេអូបង្ហាញពីឥទ្ធិពលS-400 ដែលឥណ្ឌាទិញទុកចាត់ការយន្តហោះចម្បាំងចិន៖ ប្រភព My Buzz


សូមទស្សនាវីដេអូបង្ហាញពីឥទ្ធិពលS-400 ដែលឥណ្ឌាទិញទុកចាត់ការយន្តហោះចម្បាំងចិន៖

Leave a Reply